PropertyGuru Asia Property Awards អបអរសាទរ និង​ផ្តល់​ពាន​រង្វាន់​ដល់​ក្រុម​ហ៊ុន​​អចលនទ្រព្យឆ្នើម ពីតំបន់​អាស៊ី​​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 16

ភ្នំពេញ ៖ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានប្រកាស​នូវម្ចាស់ជ័យលាភីពានរង្វាន់ PropertyGuru Asia Property Awards Grand Final ប្រចាំឆ្នាំលើកទី 16 ដែលបង្ហាញជូនដោយក្រុមហ៊ុន Kohler និងគាំទ្រដោយក្រុមហ៊ុនអចលនទ្រព្យ​ឈាន​មុខ​​ពីជុំ​វិញពិភព​លោក។ ពានរង្វាន់ PropertyGuru Asia Property Awards 2021 វគ្គផ្តាច់ព្រ័ត្រដែលត្រូវ​បាន​ប្រារព្ធធ្វើតាមប្រព័ន្ធ​អនឡាញ បានធ្វើ​ការ​ប្រគល់ពានរង្វាន់ដល់បណ្ដាអ្នកអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ និងការរចនាជាគំរូដែលល្បីល្បាញជាងគេនៃតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន 31 ប្រភេទផ្សេងៗគ្នា​។

កម្មវិធី​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក​ និង​ប្រកប​ដោយ​ភាពច្នៃប្រឌិតនេះ​ ត្រូវបានថតវីដេអូទុកដោយអនុលោមតាមពិធីការសុខភាព និងសុវត្ថិភាព ព្រម​ទាំង​បានធ្វើការចាក់ផ្សាយជាសកលលើវេទិកាឌីជីថលផ្សេងៗ ដូចជាតាមវិបសាយផ្លូវការនៃកម្មវិធីពានរង្វាន់ AsiaPropertyAwards.com ក៏ដូចជាតាម YouTube Facebook និង LinkedIn ផងដែរ។ ផ្នែកសំខាន់ៗនៃកម្មវិធីមានផ្សាយនៅលើប៉ុស្តិ៍ History Channel ដែលជាដៃគូទូរទស្សន៍ខ្សែកាបផ្លូវការនៃកម្មវិធីពានរង្វាន់។

ក្រុម​ហ៊ុន​ មេគង្គ​លែន​ មក​ពី​ប្រទេស​កម្ពុជា​ទទួល​ឈ្នះ​ពាន​រង្វាន់​អ្នក​អភិវឌ្ឍន៍​គំនិត​ច្នៃ​ប្រឌិត​ល្អជាង​គេប្រចាំតំបន់​អាស៊ី​ Best Breakthrough Developer (Asia) នៅ​ក្នុង​ចំណោម​ពាន​រង្វាន់​អ្នក​អភិវឌ្ឍន៍​ទាំង​៩​ប្រភេទ​ដែល​មាន​ដូច​ជា ពាន​រង្វាន់ការ​អភិវឌ្ឍន៍ចម្រុះឆ្នើម​ប្រចាំតំបន់​អាស៊ី​ ​Best Mixed Use Development (Asia) ពាន​រង្វាន់គម្រោង​ខុនដូ​ល្អជាង​គេប្រចាំតំបន់​អាស៊ី Best Condo Development (Asia) ពានរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេប្រចាំតំបន់​អាស៊ី​​ Best Housing Development (Asia) ពានរង្វាន់ការ​រចនា​ស្ថាបត្យកម្មផ្សារទំនើប​ល្អជាង​គេ​ប្រចាំតំបន់​អាស៊ី ​Best Retail Architectural Design (Asia) ពានរង្វាន់​ខុន​ដូ​ដែល​មាន​ការ​រចនា​ស្ថាបត្យ​កម្ម​ល្អជាង​គេប្រចាំតំបន់​អាស៊ី Best Condo Architectural Design (Asia) ពានរង្វាន់ផ្ទះ​ដែល​​ការ​រចនា​ស្ថាបត្យ​កម្ម​ល្អជាង​គេប្រចាំតំបន់​អាស៊ី Best Housing Architectural Design (Asia) ពានរង្វាន់​ផ្ទះ​ដែល​មាន​ការ​ចនា​ផ្នែក​ខាង​ក្នុង​ល្អ​ជាង​គេប្រចាំតំបន់​អាស៊ី Best Housing Interior Design (Asia) ពានរង្វាន់​ការ​រចនា​ស្ថាបត្យ​កម្ម​​ដែល​មាន​ទេសភាព​ស្អាត​ជា​ង​គេប្រចាំតំបន់​អាស៊ី Best Landscape Architectural Design (Asia) ។

នេះជាលើកទីមួយ​ក្នុង​​ប្រវត្តិសាស្ត្រនៃពានរង្វាន់នេះដែលក្រុមហ៊ុន Sinar Mas Land ទទួលជ័យលាភីពានរង្វាន់អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំ​តំបន់​នៅអាស៊ី (Best Developer ) ដែលយកឈ្នះលើម្ចាស់ជ័យលាភីប្រចាំប្រទេសចំនួនប្រាំបួននៅក្នុងតំបន់។ វា​ជា​ពានរង្វាន់មួយ​ក្នុង​ចំណោម​ពានរង្វាន់អ្នកឆ្នើមនៅអាស៊ី (Best of Asia) ទាំង​ប្រាំពីរ​ដែលបានប្រគល់ជូនបណ្ដាក្រុមហ៊ុន​ដែលតំណាង​ឱ្យប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​នេះ។ ​ពាន​រង្វាន់ដែល​ក្រុម​ហ៊ុន​ដែល​តំណាង​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​​ឈ្នះ​រួម​មាន​ ពាន​រង្វាន់​ការ​អភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំ​តំបន់​នៅអាស៊ី (Best Mixed Use Developer) សម្រាប់ក្រុមហ៊ុន PT Metropolitan Kentjana Tbk ដែល​បានឈ្នះ​ផងដែរនូវពានរង្វាន់ការអភិវឌ្ឍន៍ផ្សារទំនើប​ល្អជាងគេប្រចាំ​តំបន់​នៅអាស៊ី (Best Retail Development) ទៅលើ​គម្រោង Pondok Indah Mall 3 ​ពានរង្វាន់អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្មឆ្នើមប្រចាំ​តំបន់​នៅអាស៊ី (Best Commercial Developer) សម្រាប់ក្រុមហ៊ុន Agung Sedayu Group និងពានរង្វាន់អ្នកអភិវឌ្ឍន៍ប៊ូទិកឆ្នើមប្រចាំ​តំបន់​នៅអាស៊ី (Best Boutique Developer) សម្រាប់ក្រុមហ៊ុន Farpoint ។

គម្រោង Paramount Petals ដោយក្រុមហ៊ុន Paramount Land បានឈ្នះពានរង្វាន់ការរចនាប្លង់មេទីប្រជុំជនល្អជាងគេប្រចាំ​តំបន់​នៅអាស៊ី (Best Township Masterplan Design) ខណៈដែលគម្រោង SMI Tower ដោយក្រុមហ៊ុន Simbiotik Multitalenta Indonesia ឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មការិយាល័យល្អជាងគេប្រចាំ​តំបន់​នៅអាស៊ី (Best Office Architectural Design)។

ប្រទេសវៀតណាមទទួលបានជ័យលាភីប្រចាំតំបន់ចំនួនប្រាំមួយ ដែលរួមមានពានរង្វាន់អ្នកអភិវឌ្ឍន៍ការរស់នៅឆ្នើមប្រចាំតំបន់អាស៊ី (Best Lifestyle Developer) សម្រាប់ក្រុមហ៊ុន Gamuda Land (HCMC) JSC និងពានរង្វាន់អ្នកអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នើមប្រចាំតំបន់អាស៊ី (Best Sustainable Developer) សម្រាប់ក្រុមហ៊ុន CapitaLand Development (Vietnam)។

បណ្ដាគម្រោងមកពីហុងកុងទទួលបានជ័យលាភីប្រចាំតំបន់ចំនួនពីរ៖ ពានរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេប្រចាំតំបន់អាស៊ី (Best Housing Development) សម្រាប់គម្រោង Mt. La Vie ដោយក្រុមហ៊ុន Sino-Ocean Group និងពានរង្វាន់ការរចនាស្ថាបត្យកម្មអាគារប្រើប្រាស់ចម្រុះល្អជាងគេពានរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេ (Best Mixed Use Architectural Design) សម្រាប់គម្រោង Commercial Development នៅ Kiu Tau Wai, Yuen Long ដោយក្រុមហ៊ុន Atelier Global ។

ប្រទេសសិង្ហបុរីទទួលបានជ័យលាភីប្រចាំតំបន់ចំនួនបួន រួមមានពានរង្វាន់អ្នកអភិវឌ្ឍន៍បដិសណ្ឋារកិច្ចឆ្នើមថ្មីស្រឡាងប្រចាំតំបន់អាស៊ី (Best Hospitality Developer) សម្រាប់ក្រុមហ៊ុន UOL Group Limited។

ប្រទេសហ្វ៊ីលីពីន និង​ប្រទេសថៃ ដណ្តើម​បាន​ជ័យ​លាភីប្រចាំតំបន់បានម្នាក់ពីរ។ ពានរង្វាន់អ្នកអភិវឌ្ឍន៍ឧស្សាហកម្មឆ្នើមប្រចាំតំបន់អាស៊ី (Best Industrial Developer) ត្រូវបានប្រគល់ជូនក្រុមហ៊ុន Aboitiz InfraCapital, Inc. (មជ្ឈមណ្ឌលសេដ្ឋកិច្ចចម្រុះ) ខណៈដែលពានរង្វាន់ការអភិវឌ្ឍន៍ទីប្រជុំជនល្អជាងគេប្រចាំតំបន់អាស៊ី (Best Township Development) បានទៅលើគម្រោង Davao Global Township (DGT) ដោយក្រុមហ៊ុន Cebu Landmasters, Inc.។ សណ្ឋាគារ Kimpton Kitalay Samui ដោយក្រុមហ៊ុន Choengmon Real Estate Company Limited បានជាប់ឈ្មោះនៅក្នុងផ្នែកអភិវឌ្ឍន៍សណ្ឋាគារល្អជាងគេប្រចាំតំបន់អាស៊ី (Best Hotel Development) ខណៈដែលគម្រោង Maison Blanche – Sukhumvit 67 ដោយក្រុមហ៊ុន Baan Sasidara Co., Ltd. ទទួលបានពានរង្វាន់ការរចនាផ្នែកខាងក្នុងលំនៅដ្ឋានល្អជាងគេប្រចាំតំបន់អាស៊ី (Best Housing Interior Design) ។

ក្រុមហ៊ុន SC Global Developments Pte Ltd មកពីតំបន់ Greater Niseko នៅជប៉ុន បានឈ្នះពានរង្វាន់ការរចនាផ្នែកខាងក្នុងខុនដូល្អជាងគេប្រចាំតំបន់អាស៊ី (Best Condo Interior Design) សម្រាប់គម្រោង Setsu Niseko។

ពានរង្វាន់ PropertyGuru Icon Award ឆ្នាំ 2021 ដែលជាពានរង្វាន់ត្រូវបានសម្រេចដោយអ្នកនិពន្ធនាយកនៃ ទស្សនាវដ្ដី PropertyGuru Property Report Magazine ត្រូវបានប្រគល់ជូនលោក Liam Wee Sin នាយកប្រតិបត្តិនៃក្រុមហ៊ុន UOL Group Limited។

លោក Liam Wee Sin បានមានប្រសាសន៍ថា៖ «ពានរង្វាន់នេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការខិតខំប្រឹងប្រែង និងភាពធន់ទ្រាំនៃបុគ្គលិករបស់ខ្ញុំនៅក្រុមហ៊ុន UOL Group Limited និង Pan Pacific Hotels Group នៅក្នុងកាលៈទេសៈអាជីវកម្មដដ៏លំបាក»។

ក្រុមហ៊ុនប្រមាណជា 135 បានប្រកួតប្រជែងយកពានរង្វាន់កិត្តិយសប្រចាំតំបន់សម្រាប់ឆ្នាំនេះ។ បញ្ជីជម្រើសដំបូងត្រូវបានជ្រើសរើសចេញពីបណ្ដាក្រុមហ៊ុន និងគម្រោងដែលឈ្នះពានរង្វាន់ ដែលត្រូវបានបែងចែកនៅក្នុងពិធីប្រគល់រង្វាន់តាមបែបកូនកាត់និងតាមប្រព័ន្ធអនឡាញនៅឆ្នាំ 2021។

លោក Hari V. Krishnan នាយកប្រតិបត្តិនៃក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា៖ «ពានរង្វាន់ The PropertyGuru Asia Property Awards បានក្លាយជាស្ដង់ដារមាសក្នុងវិស័យអចលនទ្រព្យនៅលើទីផ្សារចំនួន 16 ក្នុងរយៈពេល 16 ឆ្នាំចុងក្រោយនេះ។ អ្នកទទួលពានរង្វាន់នៅឆ្នាំនេះបង្ហាញ​ឲ្យ​ឃើញ​ថា​ ឧបសគ្គនាពេលថ្មីៗនេះមិនរារាំង ឬបន្ថយគុណតម្លៃជាមូលដ្ឋាននៃការអបអរសាទរភាពជោគជ័យនោះទេរបស់​យើង​បាន​នោះទេ​។ នៅឆ្នាំ 2021 ពានរង្វាន់ PropertyGuru Asia Property Awards បានលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ អ្នករចនា និងវិនិយោគិនខ្នាតធំឲ្យ​ដុស​ខាត់​សមត្ថភាពកាន់តែប្រសើរ ដោយសាងមនុស្សជំនាន់ក្រោយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងជួយអ្នកពាក់ព័ន្ធក្នុងវិស័យឱ្យធ្វើការសម្រេចចិត្តប្រកបដោយគុណភាពខ្ពស់ជាងពេលណាៗទាំងអស់។ សូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់របស់យើង!»

លោក Jules Kay នាយកគ្រប់គ្រងកម្មវិធីពានរង្វាន់និងព្រឹត្តិការណ៍ PropertyGuru Asia Property Awards មានប្រសាសន៍ថា៖ «មិនមានអ្វីគួរឱ្យមន្ទិលសង្ស័យទេដែល PropertyGuru Asia Property Awards បានក្លាយជាកម្ម​វិធី​ ពានរង្វាន់អចលនទ្រព្យដែលគេគោរពនិងចង់បានបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ។ នៅពេលដែលយើងប្តូរទៅវេទិកាតាមអនឡាញកាលពីឆ្នាំមុននៅក្នុងប្រទេសជាច្រើន មានមនុស្សជាងកន្លះលាននាក់នៅទូទាំង 11 ទីផ្សារក្នុងតំបន់បានមើលពិធីប្រគល់រង្វាន់បែបឌីជីថល និងបែបកូនកាត់របស់យើង។ នៅឆ្នាំនេះ យើងបានប្រគល់ពានរង្វាន់ជាង 360ពាន។ ហើយតាមរយៈការទទួលស្គាល់នូវសមិទ្ធិផលផ្សេងៗរបស់អ្នកអភិវឌ្ឍន៍ យើងសង្ឃឹមថានឹងយើង​នឹង​ជួយ​ជំរុញអ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យនេះ​​ឲ្យ​ពួកគេបន្តបំបែកព្រំដែននៃការអភិវឌ្ឍន៍និងការរចនា និងរក្សាការតាំងចិត្តនៅក្នុងបេសកកម្មរបស់ពួកគេដើម្បីរក្សាស្តង់ដារមាសនៅក្នុងវិស័យអចលនទ្រព្យ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ”។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner