អគ្គលេខាធិការ ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ប្រកាសជំហររៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់រណៈសិរ្ស២ធ្នូឲ្យកាន់តែស្តង់ដានៅឆ្នាំ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានប្រកាសជំហរនឹងរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់រណៈសិរ្ស២ធ្នូ ឲ្យយកាន់តែមានកម្រិតស្តង់ដា ខណៈការរៀបចំលើកទី១០ ឆ្នាំ២០២១សម្ភារៈបច្ចេកទេសនៅមានកម្រិតនៅឡើយ។


ការអះអាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងពិធីបិទការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់រណៈសិរ្ស២ធ្នូលើកទី១០ឆ្នាំ២០២១ នាល្ងាចថ្ងៃទី១២ ខែ ធ្នូ នៅមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃ។
ឯកឧត្តម បញ្ជាក់ទៀតថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់រណៈសិរ្ស២ធ្នូលើកទី១០នេះ គឺយើងបានរៀបចំតាមស្តង់ដាអន្តរជាតិស្ទើទាំងអស់ហើយ ក្នុងនោះនៅសល់តែសម្ភារៈដាក់ពិន្ទុមួយតែប៉ុណ្ណោះដែលយើងពុំទាន់មាន ប៉ុន្តែនៅឆ្នាំ២០២២ពានរង្វាន់មួយនេះ ការដាក់ពិន្ទុគឺអនុវត្តមានប្រព័ន្ធកុំព្យូទ័រ ដើម្បីអភិវឌ្ឍតាមសម័យបច្ចេកវិទ្យាទំនើប។


ឯកឧត្តម ឧត្តមសេនីយ៍ឯក អះអាងថា ពានរង្វាន់រណៈសិរ្ស២ធ្នូនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអរសាទរដល់ថ្ងៃរណៈសិរ្ស២ធ្នូ ដែលជាថ្ងៃបង្កើតកម្លាំងរួមរួមសាមគ្គីរណៈសិរ្សសង្គ្រោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុលពត។ជាពិសេស ក្រៅពីអបអរសាទរថ្ងៃប្រវត្តិសាស្រ្តនេះ ការប្រកួតប្រចាំឆ្នាំមួយនេះ ក៏រួមចំណែកផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីតាមបណ្តាលក្លិបបានប្រកួតប្រជែងគ្នា ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពក្រសោមបានឱកាសក្លាយជាកីឡាករ កីឡាការិនីតំណាងជាតិចូលរួមការប្រកួតលើឆាកអន្តរជាតិផ្សេងៗនាំនូវមោទនៈភាពជូនជាតិនិងក្លិប។


សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាលទ្ធផល វិញ្ញាសាប្រកួតវាយគូបុរសអាយុ៣០ឆ្នាំដល់៣៩ឆ្នាំ លេខ១ បានទៅកីឡាករ វណ្ណ ចាន់ពិសី និងកីឡាករត្រឹង វាសនា ក្លិបក្រសួងសេដ្ឋកិច្ច វិញ្ញាសាប្រកួតវាយគូបុរសអាយុ៤០ដល់៤៩ឆ្នាំ លេខ១ បានលើកីឡាករ ដែង ទិត្យរស្មី និងកីឡាករ សំ រតនា ក្លិបក្រសួងសេដ្ឋកិច្ច វិញ្ញាសាប្រកួតវាយគូបុរសអាយុ៥០ដល់៥៩ឆ្នាំ លេខ១ បានទៅកីឡាករគង់ ផល្លី និង កីឡាករគង់ ស៊ីម៉ន ក្លិបក្រសួងមហាផ្ទៃ. វិញ្ញាសាប្រកួតវាយគូបុរស នារី មិនគិតអាយុ លេខ១ បានទៅលើកីឡាករ អ៊ឺង ប៉េងឡេង និងកីឡាការិនីអ៊ឹង វល័ក្ខទេវី ក្លិបរតនៈគិរី .វិញ្ញសាអាយុក្រោម៣០ឆ្នាំ លេខ១បានទៅ កីឡាករ ទេព ច័ន្ទម៉ារ៉ា និងកីឡាករ យ៉ាន កុសល ក្លិបក្រសួងមហាផ្ទៃ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner