អាជ្ញាធរខេត្តកំពតបញ្ជាឱ្យគ្រឿងចក្រវាយកំទេចរបងបេតុងដែល អ្នករំលោភយកដីរដ្ឋតាមបណ្ដោយមាត់(ព្រែក) ក្បាលរមាស ក្នុងខេត្តកំពត

អាជ្ញាធរខេត្តកំពតដឹកនាំកំលាំងដោយ ឯក ឧត្តម សេងសិរីបុត្រអភិបាលរងខេត្ត លោកនាក់សុវណ្ណារីអភិបាលស្រុកទឹកឈូ ឣាជ្ញាធរឃំ ។រួមមានកងរាជអាវុធហត្ថនិងនគរបាលខេត្តកំពតមានការសម្រប សម្រួលដោយ ព្រះរាជឣាជ្ញា ឣមសាលាដំបូង ខេត្តកំពតបាននាំយកគ្រឿងចក្រចំនួន 3គ្រឿងមកវាយកម្ទេចរបងបេតុងដ៍រឹងមាំចំនួនបីកន្លែងដែលមានទីតាំងផ្សេងៗគ្នានៅតាមបណ្ដោយមាត់ព្រែកស្ពានក្បាលរមាសស្ថិតក្នុងភូមិត្រពាំងធំឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពត នៅព្រឹក ថ្ងៃ ទី ១៣ ខែធ្នូឆ្នាំ ២០២១ ។

ឯក ឧត្តម សេងសិរីបុត្រអភិបាលរងខេត្តបាន ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថារបងបេតុងដែលអ្នកធ្វើរំលោភយកដីរបស់រដ្ឋតាមបណ្ដោយមាត់ព្រែកនេះ ទីតាំងដែលយកគ្រឿងចក្រមកវាយកម្ទេចនិងឈួសឆាយ នោះ មានបីកន្លែងផ្សេងៗគ្នា។

ឯកឧត្តមមានប្រសាស៍បន្តទៀតថា មន្ត្រីជំនាញខាងមន្ទីររៀបចំដែនដីបានធ្វើការវាស់វែងរួចហើយ មើលឃើញរបងបេតុងដ៍រឹងមាំទាំងអស់នោះដោយធ្វើរំលោភយកដីមាត់ព្រែកជាដីរបស់រដ្ឋ អាជ្ញាធរខេត្តបានជួនដំណឹងទៅម្ចាស់សំណង់ ដែលបានធ្វើរំលោភយកដីរដ្ឋត្រូវមានការរុះរើដោយខ្លួនឯងតាមការកំណត់ ហើយបើ មិនព្រម រុះរើទេអាជ្ញាធរខេត្តនិងយកគ្រឿងចក្រទៅវាយកម្ទេចចោលតែម្តង លោកនាក់សុវណ្ណារីអភិបាលស្រុកទឹកឈូបាន ប្រាប់ឣ្នក សាព័ត៌មាន យើងអោយដឹងដែរថាសំណង់រឹងនៅតាមបណ្ដោយព្រែកស្ពានក្បាលរមាសនេះខាងស្រុកបានជូនដំណឹងដល់ម្ចាស់សំណង់មានឈ្មោះអេងសុខហេងនិងឈ្មោះអានលឹមគួយអោយបញ្ឍប់ការសាងសង់ដែរ តែម្ចាស់សំណង់នេះនៅតែជួលកម្មករទៅធ្វើទើបពេលនេះយើងត្រូវប្រើកំលាំងច្រើននិងគ្រឿងចក្រមកវាយនិងឈួសឆាយដីតាមបណ្ដាយព្រែកនេះ លោកបានបន្តថាដីចំណីព្រែកចំនួន 30ម៉ែត្រនិងតាមបណ្ដាយព្រែកដែលយើងបានវាយកំទិចចោលនេះប្រវែងជាង 500ម៉ែត្រទុកជាដីរបស់រដ្ឋវិញ ប៉ុន្តែតាមការឯកភាព របស់ ឯកឧត្តម សេងសិរីបុត្រអភិបាលរងខេត្តកំពតថា ដីតាមបណ្ដាយព្រែកនេះមានគម្រោងធ្វើផ្លូវនិងសួនច្បារសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តនៅស្ពានក្បាលរមាសនេះក៍បាន៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner