បុរសម្នាក់ សង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកម្រិត ស្រែកឡូឡាពេញផ្លូវ ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់ រូបរាងស្រស់ស្អាតសាច់សខ្ចី បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANG ROVER ចូលចាក់សាំង ក៏ស្រាប់តែរត់ចុះឡើងដេករមៀលនិងស្រែកឡូឡាពេញផ្លូវ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ដោយសង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកម្រិត។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជាប្រាំ ត្រង់ការ៉ាស់សាំង TOTAL ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនេះ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANG ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ BQ-3969 បើកចូលការ៉ាស់សាំង TOTAL ចាក់សាំង ខណ:ពេលចាក់សាំងហើយ ក៏បានស្រែកឡូឡារវើរវាយឱ្យគេជួយរត់ឆ្លេឆ្លា បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង តាំងពីចំណុចផ្លូវបំបែកជាប្រាំ រហូតមកដល់ផ្លូវ១៦៣ នៅចំណុចស្តុបទួលទំពូង ទើបអស់កម្លាំងអង្គុយទៅមុខលែងរួច ទើបសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ទួលទំពូង២ និងកម្លាំងអន្តរាគមន៍ ខណ្ឌចំការមន បានចុះមកសម្រួលចរាចរណ៍ នៅចំណុចខាងលើ និងបានលួងលោមបុរសខាងលើនេះ ដឹកយកទៅកាន់សាលាសង្កាត់ទួលទំពូង២ ដើម្បីប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិនៅពេលក្រោយ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ ក៏មានកម្លាំងសមត្ថកិច្ចខ្លះ បានលួចខ្សិបប្រាប់ថា បុរសម្នាក់ ដែលមានសាច់ឈាមស្រស់ថ្លាខាងលើនេះ ជាកូនអ្នកធំម្នាក់ ដោយសង្ស័យថាបុរសខាងលើនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបបណ្តាលឱ្យក្លាយខ្លួនទៅជាបែបនេះ ដូច្នេះសូមយុវវ័យទាំងឡាយ សូមជៀសផុតឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនអាចបំផ្លាញអនាគតរបស់អ្នក៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner