សម្ដេចតេជោ ហ៊ុន សែន៖ អបអរសាទរខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ( ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២១)

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ( ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២១)។

សម្ដេចតេជោ បានសរសេរថា រមនីយដ្ឋានអង្គរ ជាបណ្ដុំស្ថាបត្យកម្មដ៏មហិមា កសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាង្គប្រាសាទ រចនាបថ សិលាចារឹក និងចម្លាក់ដ៏ពិសិដ្ឋជាភស្តុតាងដែលបានបញ្ជាក់អំពីជីវភាព របៀបរបបរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ ការធ្វើជំនួញ និងចរន្តសេដ្ឋកិច្ចនាសម័យអង្គរ។ អង្គរ តំណាងឱ្យសិល្បៈខ្មែរទាំងមូលពីសតវត្សទី៩ ដល់សតវត្សទី១៤ ជាអត្តសញ្ញាណវប្បធម៌ជាតិ និងជាមោទកភាពជាតិ។ រមនីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក នៅក្នុងកិច្ចប្រជុំគណ:កម្មការបេតិកភណ្ឌពិភពលោកលើកទី១៦ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។

សម្ដេចតេជោ បានសូមឱ្យកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner