នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើវិស័យការពារជាតិ

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី១៣ ធ្នូ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើវិស័យការពារជាតិគិតជាទឹកប្រាក់ចំនួន ៧១៧លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោក Moon ទៅកាន់រដ្ឋធានីកង់បេរ៉ា។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង Hanwha នឹងផ្តល់អាវុធ កាំភ្លើងធំ យានជំនិះ និងរ៉ាដាដល់កងទ័ពអូស្ត្រាលី។ លោក Morrison និយាយថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតការងារប្រមាណ ៣០០ នៅអូស្ត្រាលី ហើយជាជំពូកសំខាន់បន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មការពារជាតិអូស្ត្រាលី។

លោកក៏បានបន្ដថា៖ “កូរ៉េគឺជាដៃគូដ៏សំខាន់របស់អូស្ដ្រាលីទាំងក្នុងការរៀបចំសន្តិសុខ និងការកសាងសមត្ថភាពអធិបតេយ្យភាព ព្រមទាំងការផលិតវិស័យការពារជាតិផងដែរ”។

ប្រភព៖ Al Jazeera

ads banner