លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រមវិបស្សនាធុរៈពោធិរាជ ដែលចំណាយថវិកាសាងសង់អស់ ជាង៦៣០លានរៀល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភាក្នុងអាស្រមវិបស្សនាធុរៈ ពោធិរាជ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកជំទាវបានបន្តទៀតថា សាលាធម្មសភាមួយខ្នងដែលត្រូវប្រារព្ធពិធីសម្ពោធ នាពេលនេះត្រូវបានកសាងឡើងក្រោម កម្លាំងសទ្ធាជ្រះថ្លារបស់លោកជំទាវ​ ឈរ ណារី ត្រាំអ៊ីវតឹកព្រមទាំងពុទ្ធបរិស័ទ និង សប្បុរសជនជិតឆ្ងាយដោយ ចំណាយ ថវិកាអស់ជាង ៦៣០លានរៀល ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅប្រគេនព្រះសង្ឃ និងជូនចំពោះ គណៈកម្មការអាចារ្យ ធាស្រមវិបស្សនាធុរៈ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានដឹកនាំការកសាង និង បរិច្ចាគទ្រព្យ ធន ផ្ទាល់ ខ្លួន ចូល រួម កសាងសមិទ្ធផលនានា ឱ្យស័ក្តិសមជាទីគោរពសក្ការបូជានៃពុទ្ធសាសនិកកម្ពុជាយើង ។ លោកជំទាវបានបន្តទៀត ថាក្រោម ការដឹកនាំដ៏ត្រឹមត្រូវនិង ប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និង ស្ថិរភាពនយោបាយដ៏ពេញលេញនៅទូទាំង ប្រទេស សម្រាប់ ធ្វើជាមូលដ្ឋានគ្រឹះឱ្យយើងទាំងអស់គ្នាបានចូលរួមយ៉ាងសកម្មក្នុងការកសាង និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាតិមានការរីកចម្រើនលូតលាស់ទាំងផ្នែកពុទ្ធចក្រ និង ផ្នែកអាណាចក្រ ។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ អូមីក្រុន ដែលជាប្រភេទចម្លងលឿនបំផុត និងត្រូវចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ។

នៅក្នុងឱកាសនោះផងដែរ សម្រាប់គ្រួសារក្រីចំនួន ១០០គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ១យួរមី១កេស ទឹកត្រី ១យួរ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ ម៉ាស់ ១ប្រអប់ ជែលលាងដៃ ១ដប ថវិកា ៥ម៉ឺនរៀល យាយជី តាជី ក្រណាត់ស ១ ថវិកា ៥ម៉ឺនរៀល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner