អ្នកស្រុកកោះសូទិនខេត្តកំពង់ចាម បានទទួលផ្លូវកៅស៊ូ ប្រវែងជាង ២ពាន់ម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងនូវក្តីសោមនស្សរីករាយ និងអរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ដែលបានផ្តល់ ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី ដ៏ធំធេង តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ នាថ្ងៃនេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្ដមអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ១ខ្សែ មានប្រវែង ២.៦៩៧ម៉ែត្រ ឆ្លងកាត់ឃុំចំនួន ២ ស្ថិតក្នុងស្រុកកោះសូទិន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner