សមត្ថកិច្ចស្រុកជ័យសែន ខេត្តព្រះវិហារ បង្ក្រាបរថយន្តដឹកជញ្ជូនឈើ មេឈ្មួញចាស់វស្សាម្នាក់ ខណៈបានប្រព្រឹត្តបទល្មើសព្រៃឈើ ស្ទើរជារៀងរាល់ថ្ងៃ

ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារ ស្ទាក់ចាប់រថយន្តដឹកជញ្ជូនឈើ ១គ្រឿង ដែលគេដឹងថា ជារថយន្តដឹកឈើរបស់មេឈ្មួញចាស់វស្សាម្នាក់ ឈ្មោះ ព្រុំ វុទ្ធី ដែលការបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងដែនដីរដ្ឋបាលស្រុកជ័យសែន ខេត្តព្រះវិហារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើ ១គ្រឿង ដែលរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចស្រុកជ័យសែននោះ ជាប្រភេទតៃសាន់ ព័ណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-7891 ដឹកឈើអារពេញណែន ជារបស់មេឈ្មួញជើងខ្លាំងម្នាក់ ឈ្មោះ ព្រុំ វុទ្ធី ហៅ ធីម្រេច ឬ ធីពុករលួយ ។

ក្រោយការបង្ក្រាប សមត្ថកិច្ចបាននាំយករថយន្តដឹកជញ្ជូនឈើ របស់មេឈ្មួញ ព្រុំ វុទ្ធី ទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ហើយរហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងថា ឈើនៅក្នុងរថយន្តនោះ មានចំនួនប៉ុន្មានសន្លឹក និងនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner