ក្រុមអ្នកញៀននឹងល្បែងអាប៉ោង ប្រុស ស្រី ត្រូវសមត្ថកិច្ចចុះឆ្មក់បង្ក្រាបឃាត់ខ្លួនបានសរុបចំនួន ១៤នាក់ខណៈពេលកំពុងនាំគ្នាប្រព្រឹត្តជាក់ស្តែង

ប្រតិបត្តិ​ការ​បង្ក្រាប​​ករណី​ខាងលើ​​នេះ​​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២១ នៅ​​ចំណុច​ក្នុង​ព្រៃ​ជាប់ជើង​ភ្នំ ​ខាងត្បូង​ភូមិ​ម្កាក់ចម្ងាយ​១៥០០​ម៉ែត្រ​ពី​ភូមិ ស្ថិត​ក្នុង​ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​។

សមត្ថកិច្ច​បាន​បញ្ជាក់​​ថា​ ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ឃាត់​មនុស្ស​ចំនួន​១៤នាក់ (ស្រី៦​នាក់) រួម​មាន ១-ឈ្មោះ ម៉េ​ង ខាន់ ភេទស្រី អាយុ​៤៣​ឆ្នាំ ភូមិទឹកថ្លា ឃុំដំបូក​រូង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ២-ឈ្មោះ កើត សុផល ភេទស្រី អាយុ​៣៧​ឆ្នាំ ភូមិ​អន្លង់​លាក់ ឃុំ​ស្វាយ​ច​ចឹប ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ៣-ឈ្មោះ ហេង អី​ម ភេទ​ស្រី អាយុ ៤០​ឆ្នាំ ភូមិ​ស្រែ​ត្រពាំង ឃុំ ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ៤-ឈ្មោះ គូ អេ​ម ភេទ​ស្រី អាយុ៤២​ឆ្នាំ ភូមិ​គាស់​គុល ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ៥-ឈ្មោះ ប៊ុ​ន មុំ ស្រី អាយុ ៥៩​ឆ្នាំ ភូមិ​ប្រី​យ ឃុំ ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ៦-ឈ្មោះ វន ធី ភេទ​ស្រី អាយុ ៥០​ឆ្នាំ ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​មហា​សាំង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ៧-ឈ្មោះ ស៊ួ​ង សា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ភូមិ​ប្រី​យ ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

៨-​ឈ្មោះ គង់ បិត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ភូមិ​គាស់​គុល ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ៩-ឈ្មោះ វ៉ា​ន់ ស៊ុន ភេទ​ប្រុស ​អាយុ​៦៧​ឆ្នាំ ភូមិ​តាំង​ខ្សា ឃុំ​តាំង​ខ្សា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ១០-ឈ្មោះ ឆាង ម៉ៅ ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ភូមិ ស្រែ​ពាំង ឃុំ​ព្រៃ​ក្មេង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ១១-ឈ្មោះ ជឹ​ម អ៊ួ​ច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ភូមិ ព្រៃ​កំប៉ុក ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ១២-ជ័យ ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ភូមិ​ទឹកថ្លា ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ១៣-ម៉​ម វុ​ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ភូមិ​ព្រៃ​ក្បុង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​១៤-ឈ្មោះ អ៊ុ​ន ធិ​ន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ភូមិ ព្រៃ​ក្បុង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ។

ក្រោយ​ឃាត់ខ្លួន​ក្រុមជនសង្ស័យ​​ខាងលើ សមត្ថកិច្ច​ដកហូត​សម្ភា​រៈ​រួម​មាន មេអាប៉ោ.ង​៤គ្រាប់ ​ចាន​បា.ញ់អាប៉ោ.ង​ចំនួន​១ ផ្តិល ១ កំរាល​ក្រាល១ និង​​ម៉ូតូ​​ចំនួន​៤គ្រឿង​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ​បន្ទាប់ពី​​ទទួល​បាន​​សេចក្តីរាយការណ៍​ពី​​ប្រជា​ពលរដ្ឋ​​ថាមាន​ក្រុមអ្នកញៀ.ននឹងល្បែ.ងអាប៉ោ.ងនាំគ្នា​ប្រមូលផ្តុំលេង​នៅ​ចំណុច​​ខាងលើ​​រួចមក សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ឯក​ឃុ​ត សុផល ​អធិការ​នគរបាល​ស្រុក​បាន​បើក​ប្រតិបត្តិការ​​ចុះ​​បង្ក្រាប និង​ឃាត់ខ្លួន​​ក្រុម​អ្នក​ញៀ.ន​ល្បែ.ង​អាប៉ោ.ង​បាន​មួយ​សម្បុកមាន​ទាំងប្រុស​ទាំងស្រី​​សរុប​ចំនួន​​​១៤​នាក់​​ ដើម្បីយកទៅធ្វើការ​សាកសួរ​។

នៅ​យប់ថ្ងៃដដែល​នោះដែរ បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច ​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហម្មទណ្ឌកំ​រិ​ត​ស្រាល​ ដើម្បី​ចាត់​តាម​នី​តិ​វី​ធី​ ៕

ads banner