លោក វ្ល៉ាឌីមៀ ពូទីន៖​ សហរដ្ឋអាមេរិកគួរតែត្រូវបានស្តីបន្ទោសចំពោះការកើនឡើងភាពតានតឹងនៅអឺរ៉ុប

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា សហរដ្ឋអាមេរិកគួរតែត្រូវបានស្តីបន្ទោសចំពោះការកើនឡើងភាពតានតឹងនៅអឺរ៉ុប។

ថ្លែងទៅកាន់មន្ត្រីយោធាជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំក្រសួងការពារជាតិ លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងឆ្លើយតប “ឱ្យបានគ្រប់គ្រាន់” ចំពោះការឈ្លានពានរបស់លោកខាងលិច និងអភិវឌ្ឍកងទ័ពរបស់ខ្លួនបន្ថែមទៀត។ លោក ពូទីន បាននឹងកំពុងអំពាវនាវឱ្យមានការចរចាជាបន្ទាន់ លើកិច្ចព្រមព្រៀងផ្លូវច្បាប់ច្បាស់លាស់ និងជាលក្ខណៈអន្តរជាតិ ប្រឆាំងនឹងការពង្រីកខ្លួនបន្ថែមទៀតនៅភាគខាងកើតនៃអង្គការណាតូ ព្រមទាំងប្រឆាំងនឹងការដាក់ពង្រាយអាវុធនៅក្នុងប្រទេសជិតខាងរបស់រុស្ស៊ី ជាពិសេសអ៊ុយក្រែន។ នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ក៏បាននិយាយដែរថា ទំនាក់ទំនងបានចាប់ផ្តើមរួចហើយរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន លើបញ្ហាធានាសន្តិសុខដែលរុស្ស៊ីកំពុងស្វែងរក ហើយមានលទ្ធភាពដែលភាគីនានានឹងឈានដល់ការយោគយល់មួយ។

យ៉ាងណាមិញ ប្រមុខការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គូ បានថ្លែងក្នុងកិច្ចប្រជុំក្រសួងការពារជាតិថា សហរដ្ឋអាមេរិកបានដាក់ពង្រាយទាហានប្រមាណ ៨ពាន់នាក់នៅជិតព្រំដែនរុស្ស៊ី ហើយទន្ទឹមនឹងសម្ពន្ធមិត្តណាតូតែងតែធ្វើការហោះហើរតាមផែនការយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនៅជិតប្រទេសរុស្ស៊ី។ លោក ស៊យហ្គូ បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងរបស់ណាតូដើម្បីទទួលបានកងទ័ពអ៊ុយក្រែនចូលរួមក្នុងសកម្មភាពរបស់សម្ពន្ធភាពនេះ បង្ហាញពីការគំរាមកំហែងផ្នែកសន្តិសុខ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner