មន្ទីរបញ្ចកោណ៖ សេចក្តីថ្លែងការណ៍របស់រុស្ស៊ីដែលចោទប្រកាន់ថា សហរដ្ឋអាមេរិកកំពុងរៀបចំការបង្កហេតុនៅអ៊ុយក្រែន គឺជារឿង “មិនពិត”

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក ចន ខើប៊ី បានហៅសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គូ ដែលថា ក្រុមហ៊ុនយោធាឯកជនរបស់អាមេរិក ដែលមានទីតាំងនៅតំបន់ដូណេត កំពុងរៀបចំសកម្មភាពបង្កហេតុជាមួយនឹងសមាសធាតុគីមីនៅភាគខាងកើតអ៊ុយក្រែននោះ គឺជារឿង “មិនពិត”។

នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ប្រមុខការពារជាតិរុស្ស៊ីបាននិយាយថា ធុងផ្ទុកសារធាតុគីមីមិនស្គាល់អត្តសញ្ញាណត្រូវបានបញ្ជូនទៅទីក្រុង អាឌីវកា និង ក្រាស្នី លីម៉ាន ដើម្បីប្រព្រឹត្តអំពើញុះញង់។ បើតាមក្រសួងការបរទេសរុស្ស៊ី មានបុគ្គលិកប្រហែល ១២០នាក់នៃក្រុមហ៊ុនយោធាឯកជនរបស់សហរដ្ឋអាមេរិក បានធ្វើការបណ្តុះបណ្តាលកងកម្លាំងពិសេសអ៊ុយក្រែននៅក្នុងតំបន់ដូណេត។

ជុំវិញការអះអាងខាងលើ លោក ខើប៊ី បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយនៅថ្ងៃដដែលនេះថា សេចក្តីថ្លែងការណ៍ទាំងនោះរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គែ ស៊យហ្គូ គឺមិនពិតទាំងស្រុង។ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​លោក​ដឹង​រឿង​នេះ​ដោយ​របៀប​ណានោះ លោក ខើប៊ី បាន​និយាយ​ម្តង​ទៀត​ថា ពួកគេបានប្រឌិតរឿងនេះ។ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ដែរថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន មិនទាន់បាននិយាយពីបញ្ហានេះជាមួយសមភាគីរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គូ នៅឡើយទេ ហើយក៏មិនទាន់មានគម្រោងធ្វើដូច្នេះនៅឡើយដែរ៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner