Positive Cambodia Ep32: កម្ពុជាចំណាយ១៩០០លានដុល្លារ ប្រយុទ្ធប្រឆាំងកូវីដ-១៩

ប្រធានបទៈ កម្ពុជាចំណាយ១៩០០លានដុល្លារ ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងជាង៤០០លានដុល្លារ សម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ

សម្របសម្រួលៈ ពិធីការិនីៈ កញ្ញា ធីតា

វាគ្មិន លោក. ឃុន​ ប៊ុននី

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ប្រាប់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ កម្ពុជាបានចំណាយថវិកាអស់ ២,៣០០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក្នុងនោះ ចំណាយថវិកាអស់ជាង ៤០០លានដុល្លារ សម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ

សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការចំណាយរបស់យើង ដែលបានចាយទៅហើយ ឆ្នាំនេះអាច ១,៥០០លានដុល្លារ និងឆ្នាំមុន អស់៨០០លានដុល្លារ ដែលគិតលេខគត់សរុបចំនួន២,៣០០លានដុល្លារ»។ សម្ដេច បានលើកឡើងថា គ្រាន់តែការចាយលុយ សម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ គឺអស់ប្រមាណជាង៤០០លានដុល្លារ ក្នុងដំណាក់កាលកូវីដ-១៩។

សម្ដេច តេជោ ហ៊ុន សែន បានឲ្យដឹងថា មានគ្រួសារជិត៧០ម៉ឺនគ្រួសារ មុនកូវីដ-១៩ ជីវភាពលំបាក ដល់ក្នុងដំណាក់កូវីដ-១៩ ជីវភាពពួកគាត់ មានភាពប្រសើរ ដោយសារការងាររបស់ពួកគេនៅតែរកបាន និងថែមដោយថវិការដ្ឋ ជូនដល់ពួកគាត់ថែមទៀត។

បន្ថែមពីនោះទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែធានាខុសត្រូវនូវបញ្ហានេះ បន្ថែមទៅដោយកម្មករបាត់បង់ការងារធ្វើ ដែលត្រូវផ្ដល់ឲ្យពួកគាត់៤០ដុល្លារក្នុងមួយម្នាក់ បូកនិងថៅកែទៀតបាន៧០ដុល្លារ ឯផ្នែកសណ្ឋាគារជួយ៤០ដុល្លារក្នុងមួយខែ។

សម្ដេច តេជោ ហ៊ុន សែន បានបន្ថែមថា នេះជាការទទួលខុសត្រូវធំមួយរបស់រាជរដ្ឋាភិបាល ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ដោយមិនទាន់គិតទៅដល់ការចំណាយនានាបន្ថែម ទាក់ទងនឹងវ៉ាក់សាំង ថ្នាំព្យាបាល និងការការពារព្យាបាលផ្សេងៗទៀត។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner