លោក Charles Lieber សាស្ត្រាចារ្យសាកលវិទ្យាល័យ Harvard ផ្នែកគីមីវិទ្យា ត្រូវបានគេរកឃើញថាមានទោសក្នុង ៦បទល្មើសពាក់ព័ន្ធនឹងការលាក់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងចិន

អត្ថបទដោយ៖
AMS OneMinute

លោក Lieber ត្រូវបានចាប់ខ្លួននៅខែមករា ឆ្នាំ២០២០ ក្រោមបទល្មើស “គំនិតផ្ដួចផ្ដើមចិន” ក្រោយមានការសង្ស័យថា ចិនបានធ្វើចារកម្មលួចព័ត៌មានផ្នែកសេដ្ឋកិច្ច និងការសិក្សាស្រាវជ្រាវ។

លោក Lieber បានក្លាយជាអ្នកវិទ្យាសាស្ត្របែបយុទ្ធសាស្ត្រ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Wuhan។ លោកក៏បានចូលរួមក្នុងកម្មវិធីទេពកោសល្យជាច្រើនរបស់ចិនពីឆ្នាំ២០១២ ដល់២០១៥។

លោក Lieber បានធ្វើជាអ្នកវិទ្យាសាស្ត្រនៅចិន ក្រោយពេលដែលលោកទទួលថវិកាសម្រាប់ស្រាវជ្រាវចំនួន ១៥លានដុល្លារពីក្រសួងការពារជាតិអាមេរិកសម្រាប់ឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩។

អំឡុងពេលនៅស្រុកចិន លោកបានបើកគណនីធនាគារនៅចិន ខណៈអាមេរិកតម្រូវឱ្យពលរដ្ឋរបស់ខ្លួនរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធ បើមានទុកលុយលើសពី ១ម៉ឺនដុល្លារនៅគណនីបរទេស។

ពាក់ព័ន្ធនឹងបទល្មើសទាំងនេះ សាស្ត្រាចារ្យរូបនេះនឹងត្រូវរងការកាត់ទោសនៅពេលក្រោយ និងអាចប្រឈមមុខនឹងជាប់ពន្ធនាគារសរុបចំនួន ២៦ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ១,២លានដុល្លារ។

ប្រភព៖ CNA

ads banner