ប្រធានាធិបតីចិន លោក Xi Jinping បានធ្វើការជំរុញឱ្យអធិការបតីអាល្លឺម៉ង់ថ្មី លោក Olaf Scholz ដើរតួនាទី “វិជ្ជមាន” ក្នុងការពង្រឹងទំនាក់ទំនងរវាងចិន និងអឺរ៉ុបឱ្យមានស្ថិរភាព

អត្ថបទដោយ៖
AMS OneMinute

រដ្ឋធានីប៉េកាំងហាក់ដូចជាចង់រឹតចំណងជាមួយរដ្ឋធានីប៊ែរឡាំង។ ជាក់ស្ដែង លោក Xi បានចេញសារអបអរសាទរចំពោះការឡើងកាន់តំណែងរបស់លោក Scholz ក្នុងរយៈពេលតែ ១០នាទីជាងប៉ុណ្ណោះ ក្រោយពេលដែលលោកស្បថចូលកាន់តំណែងជាអធិការបតីជាផ្លូវការ។

លោក Xi បានលើកឡើងថា៖ “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងអាល្លឺម៉ង់ នៅក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនានាតាមបណ្ដាទ្វីបអឺរ៉ុប និងអាស៊ី ហើយក៏ជាការលើកកម្ពស់ដល់ការតភ្ជាប់រវាងប្រទេសទ្វីបអឺរ៉ាស៊ីទៀត”។

លោកអំពាវនាវឱ្យអាល្លឺម៉ង់ឱ្យជួយដោះស្រាយបញ្ហាក្ដៅគគុកនៅតាមតំបន់ និងចូលរួមក្នុងការប្រឆាំងនឹងឥរិយាបថអនុត្តរភាពនិយម និងសង្គ្រាមត្រជាក់។

ប្រភព៖ SCMP

ads banner