សម្តេចតេជោ ហ៊ុន សែន៖ បរទេសខ្លះមិនចូលចិត្តខ្ញុំ ដោយសារខ្ញុំក្បាលរឹង មិនព្រមលក់គយ ដែលជាសេវាអធិបតេយ្យ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំលឹកពីប្រវត្តិសាស្រ្តថា មិត្តភក្រ្តបរទេសខ្លះ បានគុំសម្តេចយូរហើយ មិនមែនពេលនេះទេ ដោយសារអ្វីដោយសារការប៉ុនប៉ងលក់គយកម្ពុជា មិនបានសម្រេច។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការទិញគយពីបរទេសកាលនោះ អញ្ចឹងបើពេលនោះ ខ្ញុំមិនដាច់ខាត ដើម្បីការពារលើអធិបតេយ្យជាតិ តើមកដល់ពេលនេះ ប្រាក់ចំណូលជាតិ បាត់បង់ទៅណា? ប្រាក់ចំណូលយើងត្រូវចែកឱ្យ ៥០ ភាគរយទៅបរទេស អញ្ចឹងបានបរទេសខ្លះគុំខ្ញុំយូរហើយ មិនមែនពេលនេះលូវទេ ដោយសារការប៉ុនប៉ង់របស់គេ មិនបានសម្រេច ទៅលើបញ្ហាទាំងអស់នេះ មិនមែនខ្ញុំរំលឹកម្តងនេះទេ រំលឹកច្រើនដង់ហើយ អ្នកឯងគិតខុសពេលនោះ តែអ្នកឯងមិនដែលនិយាយថា ខ្លួនឯងគិតខុសទេ ពេលនោះគេប្រើពាក្យថា កែទំរង់គយ មិនមែនកែទំរង់ឯណា គេចង់លក់គយ ហើយគេថា ប្រទេសនេះ ប្រទេសនោះ គេជោគជ័យ តើមកដល់ពេលនេះប្រទេសណាខ្លះជោគជ័យ? ហើយពេលនោះគេដកយកលុយទៅវិញ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner