គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឆ្នូ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៦លាននាក់ ស្លាប់ជាង ៣០.១ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦៥៦,៣៩៣នាក់ហើយ ដែលកើនឡើងជាង២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០១,៣៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦១,០៧២នាក់ (ស្លាប់ ១៤៤,០៣៤នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៧៨៤នាក់ (ស្លាប់ ៥០,៩១៦នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧២៨,២០៣នាក់ (ស្លាប់ ៣១,២២១នាក់)
  • ថៃ ឆ្លងចំនួន ២,១៩៩,០៦១នាក់ (ស្លាប់ ២១,៤៧១នាក់)
  • វៀតណាម ឆ្លងចំនួន ១,៥៨៨,៣៣៥នាក់ (ស្លាប់ ៣០,២៥១នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៨,៨៣៨នាក់ (ស្លាប់ ១៩,២៣៥នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៧៦,៧២០នាក់ (ស្លាប់ ៨១៨នាក់)
  • កម្ពុជា ឆ្លងចំនួន ១២០,៤៣០នាក់ (ស្លាប់ ៣,០០៦នាក់)
  • ទ្បាវ ឆ្លងចំនួន ១០០,៥២៤នាក់ (ស្លាប់ ២៨៤នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៥,៤២៦នាក់ (ស្លាប់៩៨នាក់) ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner