២៥ ធ្នូ ២០២១
១. ឆ្នាំ២០២២ កម្ពុជានឹងមានគម្រោងតម្លៃ១០០លានដុល្លារស្តីពីជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព – AMS Economy
២. ប៉ាណូផែនទីបង្ហាញដែនព្រៃលិចទឹកនៃតំបន់ ៣ ជុំវិញបឹងទន្លេសាបចំនួន ២៨ ក្នុងចំណោម ៥២ ត្រូវបានលើកបញ្ឈររួច ខណៈអាជ្ញាធរដាក់បង្គោលព្រំដែនព្រៃលិចទឹកបាន ៦៧៤ នៃបង្គោលសរុប ៨០២ – រស្មីកម្ពុជា
៣. ៩ខែ ឆ្នាំ២០២១ គម្រោងសាងសង់សរុបចំនួន ៣ ២៦៣ ត្រូវបានចុះបញ្ជី ថយចុះចំនួន ៤៧៦ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍
៤. ជើងហោះហើរជាង ២ ៣០០ ត្រូវបានលុបចោលជុំវិញពិភពលោកកាលពីថ្ងៃទី ២៤ ធ្នូ ហើយជើងហោះហើររាប់ពាន់ជើងទៀតត្រូវបានពន្យារពេល ដោយសារមេរោគអូមីក្រុង – AFP
៥. ប្រមុខអង្គការថាមពលអាតូមិកអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនមានបំណងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើស៦០%នោះទេ បើទោះជាកិច្ចចរចាក្នុងទីក្រុងវីយ្យែនទទួលបរាជ័យ ឬក៏អាមេរិកមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ – Sputnik
