ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានារបស់គណបក្សឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ

​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២១នេះ អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃគណបក្សខេត្ត, គណៈពង្រឹងចុះជួយស្រុកស្រីសន្ធរ- ឃុំកោះអណ្តែត, ថ្នាក់ដឹកនាំ និងមន្រី្តគណបក្សមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួន។

នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងនូវការសារទ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ហើយអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតស្ថិតនៅក្នុងឃុំកោះអណ្ដែត ស្រុកស្រុកស្រីសន្ធរ ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយយើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា ។ 

ឯកឧត្ដមប្រធានគណបក្សខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ, ចុះជួយឃុំ  ដែលបានរួមសហការគ្នាកសាងសង់អគារស្នាក់ការគណបក្សនេះឡើង ហើយលោកក៏សូមអំពាវនាវឲ្យរួមគ្នាថែរក្សាសមិទ្ធផលនេះប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង ពិសេសត្រូវមានមន្ត្រីប្រចាំការនៅស្នាក់ការនេះឱ្យបានជាប់ជាប្រចាំ។

នៅក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភកុំព្យូទ័រលើតុនិងម៉ាស៊ីនព្រីន ១សម្រាប់ និងម៉ាស់មួយចំនួនជូនដល់គណបល្សឃុំ កោះអណ្តែត ដោយឡែកឯកឧត្ដមលូ គឹមឈន់ ឧបត្ថម្ភថវិកា ៥លានរៀល, លោកជំទាវ ស្រី គឹមឆយ លោកជំទាវ កុលធារិន និងលោកជំទាវខុង ស៊ុនអេង ឧបត្ថម្ភគណបក្សឃុំកោះអណ្តែត ៦០ម៉ឺនរៀល។ 

ក្នុងនោះបងប្អូនសមាជិកសមាជិកាដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល និងសម្ភារៈ១កញ្ជប់។

 គួរបញ្ជាក់ផងដែរថា សមិទ្ធផល និងសម្ភារបរិក្ខារ ដែលត្រូវបានដាក់សម្ពាធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន: 

 -អគារទីស្នាការចំនួន ១ខ្នង ទំហំទទឹង ១០ម បណ្តោយ ២០ម សង់អំពីថ្មប្រកក្បឿង, របងព័ទ្ធជុំវិញ, ចាក់បេតុងផ្លូវចូល, រៀបចំទីធ្លា, ការតភ្ជាប់បណ្ដាញទឹក-ភ្លើង, បំពាក់អំពូលសូឡា, បំពាក់បរិក្ខារអគ្គីសនី, ផ្ទាំងប៉ាណូផ្សេងៗ, កៅអី១២០, តុការិយាល័យ, តុប្រជុំ, ទូដាក់ឯកសារ និងអាស្រមលោកតាក្បាល៨ ។ល។ សរុបការចំណាយលើការសាងសង់ ចំនួន ៥៩,៨០៦ ដុល្លារ។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner