វីដេអូ: មរតកនយោបាយឈ្នះ-ឈ្នះ
សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហម ត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។
នយោបាយឈ្នះ-ឈ្នះ គឺមានន័យថា សង្គ្រាម និងជម្លោះប្រដាប់អាវុធនៅកម្ពុជា គឺបញ្ចប់ទាំងស្រុង។ អាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ មានគុណតម្លៃប្រវត្តិសាស្រ្តដ៏ធំធេង រាជរដ្ឋាភិបាលបានកំណត់យក «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ» ហើយបានកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចារឹក និងតម្កល់ទុកនូវនិមិត្តរូបវត្ថុតាងនានា ដែលបង្ហាញប្រវត្តិនៃដំណើរការតស៊ូរំដោះប្រទេសជាតិ និងសមិទ្ធផលនៃការកសាង និងការពារជាតិមាតុភូមិ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សគ្រប់ជំនាន់។
វិមានឈ្នះ-ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ-ឈ្នះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជា កំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ៕
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។
#នយោបាយឈ្នះឈ្នះ #ព្រះរាជាណាចក្រកម្ពុជា #មរតក #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ