PaPaCake Chicken ប្រកាសលក់ហ្វ្រែនឆាយជាផ្លូវការ ក្នុងតម្លៃចាប់ពី ១.៨០០ដុល្លារឡើងទៅ
ភ្នំពេញ៖ PaPaCake Chicken បានបង្កើតឡើងដោយដៃកូនខ្មែរសុទ្ធសាធ ជាការរួមចំណែកបង្កើតនូវផលិតផលក្នុងស្រុក គឺកសិផលមាន់ស្រែខ្មែរ ជាពិសេសអោយក្លាយជាផលិតផលសម្រេចប្រកបដោយស្តង់ដារខ្ពស់ និងមានម៉ាកសញ្ញាត្រឹមត្រូវ ដោយមាន់ស្រែចិញ្ចឹមដោយមានប្រភពច្បាស់លាស់។
![](https://asset.ams.com.kh/central/media/photo_2021-12-27_22-48-26-1024x768.jpg)
មានប្រសាសន៍ក្នុងពិធីប្រកាសលក់ហ្វ្រែនឆាយជាផ្លូវការ ក្នុងតម្លៃចាប់ពី ១.៨០០ដុល្លារឡើងទៅ នៅ សួនទឹកកម្សាន្ត ផ្សារទំនើបអ៊ីអនសែនសុខ លោក ផាត តុលា សហស្ថាបនិក PaPaCake Chicken បានបញ្ជាក់ថា វិស័យកសិកម្មគឺជាឬសគល់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ការមានគំនិតជាតិនិយមបន្តិច វាមិនមែនជាការខុសឆ្គងទេ តែវាចាំបាច់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាយើង។
![](https://asset.ams.com.kh/central/media/photo_2021-12-27_22-48-35-1024x768.jpg)
លោកបន្តថា ផលិតផលរបស់ ប៉ាប៉ាខេក ឈីគខិន (PaPaCake Chicken) គឺជាសក្ខីភាពបង្ហាញថា ខ្មែរអាចធ្វើបាន វាគឺជាផលិតផលដែលត្រូវបានសម្រឹតសម្រាំងច្នៃប្រឌិតឡើងពីមាន់ស្រែខ្មែរសុទ្ធ ជាការរួមចំណែកលើកស្ទួយកសិផល ក្នុងស្រុក ចិញ្ចឹម និងផ្គត់ផ្គង់ដោយបណ្តុំកសិដ្ឋានមាន់ស្រែ ហែលហ្ស៊ីហ្វ្រែស (Healthyfrez) ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របទៅតាមវប្បធម៌ខ្មែរអោយមានភាពទាន់សម័យ និងពេញនិយមពីប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដូចជា មាន់ស្រែអាំង (មានលក់ទាំងមួល និងកាប់ដុំៗ) តម្រូវទៅតាមលទ្ធភាពរបស់ប្រជាជនខ្មែរ បបរមាន់ស្រែ និងផលិតផលធ្វើពីមាន់ស្រែខ្មែរសុទ្ធជាច្រើនមុខផ្សេងទៀត។ រាល់ផលិតផលទាំងអស់សុទ្ធសឹងតែមានរស់ជាតិឈ្ងុយឆ្ងាញ់ ឆ្លងកាត់ការស្រាវជ្រាវ និងធ្វើពិសោធន៍រស់ជាតិជាច្រើនខែ ទើបសម្រេចយករស់ជាតិមួយដែលល្អឯកបញ្ចេញលក់ជាសាធារណ:។
![](https://asset.ams.com.kh/central/media/photo_2021-12-27_22-48-52-1024x768.jpg)
ឌីជេ ខេក ដែលជាសហស្ថាបនិកក៏បានគូសបញ្ជាក់ផងដែរថា លោក-លោកស្រីដែលបានជាវតូបបើកហ្វ្រែនឆាយលក់ផលិតផល PaPaCake Chicken នឹងទទួលបាននូវអាជីវកម្មមួយដ៏រឹងមាំ ដែលមានការជួយជ្រោមជ្រែងផ្នែកទីផ្សារ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីក្រុមហ៊ុនដែលមានរូបលោកផ្ទាល់ និងក្រុមសិល្បករជាច្រើនរូបផ្សេងទៀត ក្នុងការជួយផ្សព្វផ្សាយតូបរបស់បងប្អូនអោយមានអតិថិជនកាន់តែច្រើន។ ឌីជេ ខេក បន្តថា អ្វីដែលកាន់តែពិសេសនោះ គឺបងប្អូនអាចបង់រំលស់បានត្រឹមតែ ២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ បងប្អូននឹងទទួលបាននូវអាជីវកម្មមួយដែលដំណើរការមានប្រាក់ចំណូលប្រចាំខែខ្ពស់។
![](https://asset.ams.com.kh/central/media/photo_2021-12-27_22-49-02-1024x768.jpg)
លោក ស៊ឺន ចាន់ធី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PaPaCake Chicken បានមានមតិបន្ថែមថា ខ្ញុំសប្បាយចិត្តក្នុងការចូលរួមក្នុងបេសកកម្មមួយនេះ ក្នុងនាមជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនម្នាក់។ ការផលិត ការពង្រឹង និងការពង្រីក ម៉ាកសញ្ញា ផលិតផលក្នុងស្រុក គឺជាទស្សន:វិស័យស្នូលរបស់យើង នេះជាគុណតម្លៃដែលលើសពីការធ្វើជំនួញ៕ លេខទូរស័ព្ទទំនាក់ទំនងទិញ 010 400 009 / 096 222 2007
![](https://asset.ams.com.kh/central/media/photo_2021-12-27_22-49-04-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2021-12-27_22-49-39-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2021-12-27_22-49-40-2-768x1024.jpg)