ខ្សែការពារ ២រូបរបស់ក្លឹបអ្នកមានបុណ្យ Barcelona ឆ្លងកូវីដ១៩

ក្រោយពីត្រលប់ពីសម្រាកបុណ្យណូអែល ខ្សែការពារក្លឹបអ្នកុំមានបុណ្យ FC Barcelona កីឡាករ Clement Lenglet និង Dani Alves បានរកឃើញថាវិជ្ជមានកូវីដ-១៩ ។


វិជ្ជមានកូវីដ១៩ របស់កីឡាករបារាំង និងប្រេស៊ីលខាងលើ បានធ្វើអោយពួកគេមិនអាចជួយក្រុម ប្រកួតជាមួយ Real Mallorca នាពេលខាងមុខ ។ Alves ជាកីឡាករដែលក្រុមអ្នកមានបុណ្យ ទើបចុះកុងត្រាយក ហើយរំពឹងថានឹងបានបង្ហាញខ្លួនជាលើកដំបូងវិញ នៅខែមករាខាងមុខនេះ ប៉ុន្តែគួរឱ្យសោកស្ដាយការបង្ហាញខ្លួនរបស់គេត្រូវខកខាន ដោយសារវិជ្ជមានកូវីដ-១៩ ។


រំលឹកថា ក្លឹប Barcelona បានទប់ស្កាត់យ៉ាងល្អ មិនអោយកីឡាករឆ្លងកូវីដ-១៩ កាលពីពេលកន្លងមក ។ ប៉ុន្តែនៅចុងឆ្នាំ ប់ជាមានកីឡាករ២រូបរកឃើញថាឆ្លងកូវីដ១៩ទៅវិញ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner