រដ្ឋាភិបាលជប៉ុន ប្រកាសអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅជប៉ុន និងប្រកាសផ្តល់ជំនួយដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចជាតិឡើងវិញ
អត្ថបទដោយ៖
AMS OneMinute
លោកទូត Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែស្នូលរបស់កម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍បំណងរបស់រដ្ឋាភិបាលជប៉ុន និងស្វាគមន៍ការចូលចតនាវាស្វ័យការពារជើងទឹករបស់ជប៉ុន ដែលនឹងចូលចតនៅកំពង់ផែកម្ពុជា ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។
សម្ដេចតេជោអរគុណជប៉ុន ដែលផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំង និងបរិក្ខារពេទ្យក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងក្នុងការរាតត្បាតជំងឺកូវីដ១៩ និងការផ្ដល់ជារថយន្ត សម្ភារៈ និងកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។
២៨ ធ្នូ ២០២១