ក្រុមការងារចុះជួយឃុំ វ៉ារិនខេត្តសៀមរា ចុះសាកសួរសុខទុក្ខ មេភូមិគោកភ្នំ ដែលមានជម្ងឺជាទម្ងន់កំពង់សម្រាកពិនិត្យព្យាបាលនៅមន្ទីរពេទ្យខេត្ត
ដើម្បីបង្ហាញមនោសញ្ចេតនាស្និតស្នាលវាងប្រធានក្រុមការងារចុះមូលដ្ឋាន ជាមួយអាជ្ញាធរមូលដ្ឋានព្រទាំងប្រជាពលរដ្ឋ សប្តាហ៍កន្លងទៅនេះប្រតិភូក្រុមការងារចុះមូលដ្ឋានថ្នាក់កណ្តាលចុះជួយឃុំ វ៉ារិន ដឹកនាំដោយ ឯកឧត្ដម ( ឧត្តមសេនីយ៍ឯក ) សៅ សារឿន (អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ជានាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល និងជាសមាជិកគណៈកម្មាធិការគណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ វ៉ារិន និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារជាច្រើន ទៀតបានចុះសាកសួរសុខទក្ខ លោក ប៉ាត់ ខ្លី ជាមេភូមិ គោកភ្នំ ឃុំ វ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរា ដែលមានជម្ងឺជាទម្ងន់កំពង់សម្រាកពិនិត្យព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប បន្ទាប់ពីរូបលោកបានទៅពិនិត្យព្យាបាលជម្ងឺនៅមន្ទីរពេទ្យឯកជន ហើយស្ថានភាពអក្ការៈជម្ងឺមិនបានធូស្បើយ ។
យោងតាមបុគ្គលិកពេទ្យប្រចាំការក្នុងមន្ទីរពេទ្យខេត្តបានឲ្យដឹងថា លោក ប៉ាត់ ខ្លី ជាមេភូមិបានមកសម្រាកព្យាបាលតាំងពិថ្ងៃទី១៥ធ្នូ ដោយក្រុមវេជ្ជបណ្ឌិតជំនាញបានពិនិត្យអក្ការៈអ្នកជម្ងឺ មិនអាចព្យាបានដោយស្ថានភាពអ្នកជម្ងឺក្រោយពេលវះកាត់នៅពេទ្យឯកជនធ្វើឲ្យប៉ះពាល់ដល់តម្រងនោ ដូច្នេះក្រុមគ្រូពេទ្យជំនាញត្រូវបញ្ជូនទៅពិនិត្យព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ឯកឧត្ដម សៅ សារឿន បានថ្លែងនូវកាផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត សៀមរាប ផ្ញើជូនចំពោះលោក ប៉ាត់ ខ្លី ដែលកំពង់សម្រាបព្យាបាលនៅ មន្ទីរពេទ្យខេត្តសៀមរាប នាពេលនេះឱ្យបានឆាប់ជាសះស្បើយពីរោគាព្យាធិទាំងពួង ដើម្បីឆាប់វិលទៅគេហដ្ឋានជួបជុំក្រុមគ្រួសារ និងបំពេញទួនាទីភារកិច្ចជាមេភូមិបម្រើជូនប្រជាពលរដ្ឋ ។
ឯកឧត្ដម សៅ សារឿន បានថ្លែងពីបំណង់ប្រាថ្នារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការយក ចិត្តទុកដាក់ ឧបត្ថម្ភលើក កំពស់ជីវភាព បងប្អូនប្រជាពលរដ្ឋក៏ដូចជា យុទ្ធជន យុទ្ធនារី ព្រមទាំងក្រុមគ្រួសារ និងបងប្អូនកម្មការនី ដែលផ្ទៃពោះមកសម្រាលបុត្រទាំងអស់ បានទទួលនៅសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃក្នុងមន្ទីរពេទ្យរដ្ឋ និងបានឧបត្ថម្ភថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់អ្នកសម្រាលបុត្រ បន្ថែមទៀត។
នៅឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដម សៅ សារឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីផ្តល់ការគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី អាណត្តិបន្ត និងផ្តល់ការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។
ក្នុងឱកាសចុះសាកសួរសុខទុក្ខអ្នកជម្ងឺនាឱកាសនោះដែរ ឯកឧត្ដម សៅ សារឿន និងលោកជំទាវបានផ្តល់ កន្រកផ្លែឈើ ព្រមទាំងថវិកា ១លានរៀល ដល់មេភូមិ គោកភ្នំ និងបានចែកជូន ថវិកាមួយចំនួនដល់អ្នកជម្ងឺដែលកំពង់សម្រាកព្យាបាលជម្ងឺរួមបន្ទប់ព្រមទាំងប្រជាពលរដ្ឋមកកំដរ អ្នកជម្ងឺនាពេលនោះផងដែរ ៕