ឆេះដេប៉ូលក់ហ្គាស់ និងប្រេងឥន្ធនៈ ទាំងទាំងព្រឹក នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នាំង ៖ អ្នកយកព័ត៌មានយើងទទួលបាន នៅវេលាម៉ោង 8និង 30នាទីព្រឹកថ្ងៃទី 29 ខែធ្នូ មានករណីអគ្គីភ័យមួយបានឆាបឆេះ នៅដេប៉ូលក់ហ្គាស និងស្ថានីយ និងប្រេងឥន្ធនៈនៅចំណុចជិតដំរីស ស្ថិតនៅ ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល ព្រោះតែការឆេះនេះពាក់ព័ន្ធ កន្លែងស្តុកធុងហ្គាស់ ជាច្រើនផងដែរ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ ជាបឋមថា អគ្គីភ័យដែលបានឆាបឆេះ ដេប៉ូលក់ហ្គាស់ និងប្រេងឥន្ធនៈ ខាងលើមានម្ចាស់ ឈ្មោះ រុំ បានបើកអាជីវកម្មច្រើនឆ្នាំណាស់មកហើយ ដោយមានលក់ហ្គាសមួយចំហៀងនិងលក់ប្រេងឥន្ធនៈមួយចំហៀង ហើយចំពោះការឆាបឆេះនេះគឺឆេះផ្នែកខាងស្តុបធុងហ្កាស់ ។

ចំពោះមូលហេតុ នៃការឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ចំណែកឯការខូចខាតមាន ដេប៉ូ និងសម្ភារៈជាច្រើនទៀត ប៉ុន្តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ពេលនេះសមត្ថកិច្ចនគរបាលកំពុងតែត្រួតពិនិត្យ និង ប្រមូលរបាយការ បូកសរុប នៃការខូចខាតរួម ។

ក្នុងកិច្ចអន្តរាគមន៍ខាងលើនេះដែរកម្លាំងសមត្ថកិច្ចនគរបាលយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿងទើបគ្រប់គ្រងសភាពការណ៍បាន ៕ សុខ គឹមសៀន ព័ត៌មានបឋម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner