ឌុច ច័ន្ទសុវត្តី សង្ឈឹមខ្ពស់រក្សាបានតំណែងជម្រើសជាតិកីឡាហុកគីឆ្នាំ២០២២ ដើម្បី ដណ្តើមមេដាយមាសស៊ីហ្គេមឆ្នាំ២០២៣

កីឡាការិនី ឌុច ច័ន្ទសុវត្តី ជម្រើសជាតិកីឡាហុកគីឆ្នាំ២០២១ រំពឹងខ្ពស់រក្សាបានតំណែងជម្រើសជាតិឆ្នាំ២០២២ បន្តការហ្វឹកហាត់បង្កើនសមត្ថភាពជាមួយមិត្តរួមក្រុមឆ្ពោះរហូតដល់ឆ្នាំ២០២៣ស៊ីហ្គេមនៅកម្ពុជា។
ឌុច ច័ន្ទសុវត្តី អះអាងថា ចាប់តាំងពីខ្លួនបានចូលហ្វឹកហាត់នៅក្នុងជំរុំហ្វឹកហាត់បិទខ្ទប់ក្នុងវិមានពុហុកីឡដ្ឋាមរតកតេជោអស់រយៈពេលជាច្រើនខែកន្លែងមកនេះ សមត្ថភាពរបស់គេអភិវឌ្ឍរីកចំរើនខ្លាំង ព្រោះគេខិខំហ្វឹកហាត់ជាមួយលោកគ្រូអ្នកគ្រូដែលជាគ្រូបង្វឹក ដើម្បីក្រេបយកបច្ចេកទេស ក្លាយជាកីឡាការិនីមានភាពលិចធ្លោមួយនៅក្រុមជម្រើសជាតិ ក្រសោបបានឱកាសជាប់ជម្រើសជាតិឆ្នាំ២០២២ បន្តការហ្វឹកហាត់អភិវឌ្ឍសមត្ថភាពត្រៀមប្រជែងដណ្តើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣។


កីឡាការិនីមកពីខេត្តសៀបរាបវ័យ២៤ឆ្នាំរូបនេះ បញ្ជាក់ទៀតថា ប្រសិនបើខ្លួនប្រកួតធ្វើតេសជាប់ជាកីឡាការិនីជម្រើសជាតិសម្រាប់ឆ្នាំ២០២២បន្តទៀត រូបគេប្តេជ្ញាចិត្តប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពជាមួយមិត្តរួមក្រុមឈានទៅសម្រេចក្តីស្រមៃឈ្នះមេដាយមាសជូនកម្ពុជាឲ្យបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាក្រុមកីឡាការិនីម្ចាស់ផ្ទះ។


សូមបញ្ជាក់ថា សហព័ន្ធកីឡាហុកគីកម្ពុជា បានសម្រេចរៀបចំប្រកួតធ្វើតេសមត្ថភាពកីឡាការិនីជម្រើសជាតិឆ្នាំ២០២១ដែលមាន១១នាក់ និងកីឡាការិនីឆ្នើម៤នាក់ជ្រើសរើសចេញពីបណ្តាក្លិបរាជធានីខេត្តសរុប១៥នាក់ ប្រកួតធ្វើតេសនៅក្នុងវិមានពុហកីឡដ្ឋាមរតកតេជោ កីឡារិនីណាខ្លាំងនឹងជាប់ជម្រើសជាតិឆ្នាំ២០២២ រីឯកីឡាការិនីណាដែលមិនបានជាប់ក្នុងការប្រកួតតេសនេះ សហព័ន្ធនឹងជម្រុះចេញពីក្រុមជម្រើសជាតិ ប៉ុន្តែពួកអាចបន្តជួយការងារសហព័ន្ធបានទៀតក្នុងនាមជាមន្រ្តីស្ម័គ្រ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner