លោកយាយអាយុ១០១ឆ្នាំ យំទារឱ្យកូននាំទៅចាក់វ៉ាក់សាំង

លោកយាយ ម៉ែ​ន ឃ​ន អាយុ​១០១​ឆ្នាំ បាន​យំទារ​​ទៅ​ចាក់​វ៉ាក់សាំង នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​បុត្រ បុត្រ​ធីតា របស់​លោកយាយ ម៉ែ​ន ឃ​ន អាយុ​១០១​ឆ្នាំ បានឱ្យ​ដឹង​ថា

កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​នាំ​យក​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ដល់​លោកយាយ ម៉ែ​ន ឃ​ន អាយុ​១០១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុម​៨ ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

លោកយាយ ម៉ែ​ន ឃ​ន អាយុ​១០១​ឆ្នាំ បាន​យំទារ​ចាក់​វ៉ាក់សាំង ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​បុត្រ បុត្រ​ធីតា របស់​លោកយាយ ម៉ែ​ន ឃ​ន អាយុ​១០១​ឆ្នាំ បានឱ្យ​ដឹង​ថា លោកយាយ ម៉ែ​ន ឃ​ន បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​ផ្សព្វផ្សាយ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រួច​មក លោកយាយ​បាន​ទទូច​ឱ្យ​កូន​ៗ​របស់​គាត់​ជូន​ទៅ​ចាក់​វ៉ាក់សាំង ។ ពេល​នោះ​កូន​ៗ​គាត់​បាន​ប្រាប់​គាត់​ថា ម៉ែ​ចាស់​ហើយ​មិនបាច់​ទេ ។ ពេល​ម្តាយ​គាត់​ឮ​ពាក្យ​នេះ ស្រាប់តែ​ម្តាយ​គាត់​យំ​ខឹង​ពួក​គាត់ ។ ពេល​នោះ​ពួក​គាត់​ក៏​បាន​ដឹក​លោកយាយ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​តាម​ការ​ទទូច​របស់​លោកយាយ ទៅ​តាម​គម្លាត​នៃ​ដូ​ស​នីមួយ​ៗ និង​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ ។

បើ​តាម​កូន​ៗ​របស់​លោកយាយ​បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ថា បន្ទាប់​ពី​លោកយាយ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង តាំងពី​ដូ​ស​ទី​១ រហូត​មក​ដល់​ដូ​ស​ទី​៣ ដែល​ជា​ដូ​ស​ជំរុញ​រួច មក​ដល់​ពេល​នេះ​សុខភាព​របស់​លោកយាយ​មិន​មាន​ផល​រំខាន​អ្វី​ពី​វ៉ាក់សាំង​នោះ​ទេ ។ មិនតែប៉ុណ្ណោះ​លោកយាយ​ថែម​ទាំង​ទទួលទាន​អាហារ​បាន​ជាង​ពី​មុន​ទៀត​ផង និង​មាន​សុខភាព​ល្អ​ធម្មតា​ទេ ។

ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក​សម្ដេច​តេ​ជោ ហ៊ុន សែន ជូន​ចំពោះ​លោក​យាយ និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត ក្លាហាន​របស់​លោកយាយ ដែល​មាន​វ័យ​រហូត​ដល់​ទៅ​ជាង​១០១​ឆ្នាំ យំទារ​ឱ្យ​កូនចៅ​ជូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​លោកយាយ​ចាក់​បាន​ដូ​ស​ទី​៣​រួច​ហើយ ។

ការ​សម្រេចចិត្ត​របស់​លោកយាយ គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា លោកយាយ​ជឿ​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​ខិតខំ​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ដោយ​ឥត​គិតថ្លៃ​នៅ​ទូ​ទាំង​ប្រទេស ។ ជាមួយ​គ្នា​នេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជូនពរ​ទៅ​ដល់​លោកយាយ​សូម​ឱ្យ​មាន​សុខភាព​ល្អ ដើម្បី​ជា​ម្លប់​ដល់​កូនចៅ​ចៅទួត នៃ​ក្រុម​គ្រួ​សារបាន​យូរអង្វែង​បន្ត​ទៅ​ទៀត​ផង​ដែរ ។

អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ដល់​លោកយាយ ម៉ែ​ន ឃ​ន អាយុ​១០១​ឆ្នាំ រួម​មាន​ប្រាក់​ចំនួន​៣​លាន​រៀល អាវ​រងា អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត ៕

ads banner