ប្រទេសថៃព្រមានពីការកើនឡើងនៃករណីកូវីដ១៩ បន្ទាប់ពីការរីករាលដាលខ្លាំង

អា​ជ្ញាធ​រ​សុខា​ភិ​បាល​ថៃ​ បាន​ព្រ​មា​ន​កាលពីថ្ងៃ ពុធ ថា ប្រជាជន​គួរតែត្រៀ​ម​ខ្លួ​ន​ស​ម្រា​ប់កា​រ​កើ​ន​ឡើ​ង​នៃ​ក​រ​ណី​ឆ្ល​ង​មេរោគ បន្ទាប់ពីបានចាត់ថ្នា​ក់​ប្រ​ភេទអូមីក្រុង​  ជា​វ៉ារ៉្យង់​ប្រភេទ​ទីមួ​យ​រ​ប​ស់​ប្រទេ​ស​ ដែល​បង្កឱ្យ​មានព្រឹត្តិការណ៍​រីក​រាល​ដាល​ខ្លាំ​ង។

ចង្កោម​វ៉ារ៉្យង់​អូមីក្រុង​ ត្រូវបានកំណត់អត្តសញ្ញាណ​​នៅក្នុ​ង​ខេ​ត្ត Kalasin ភាគឦសាន​នៅ​ថ្ងៃ​បុណ្យណូ​អែល​ ​ដែល​បាន​រកឃើញ​ពី​ប្ដីប្រពន្ធមួយ​គូរ ​ដែលបានធ្វើដំណើរមកពីប្រ​ទេ​ស​បែ​ល​ហ្សិ​ក ​ហើ​យបាន​ទៅលេ​ងបារ​ ​ការប្រគំតន្ត្រី និងដើរ​ផ្សារនៅតំបន់​នោះ​។

មន្ត្រីសុខាភិបាលជាន់ខ្ពស់លោក​ ​Opas Karnkawinpong បាននិយាយថា ចង្កោមបន្តបន្ទាប់បា​ន​ឆ្ល​ង​រាប់រ​យ​នា​ក់​ ​ដោយករណីបានរី​ក​រា​លដាលដល់ខេត្តចំនួន ១១ ផ្សេងទៀត ដោយសារ​បរិយាកាស​មិន​មាន​ខ្យល់ចេ​ញចូ​ល​បានល្អ​។

លោក Opas បានប្រាប់សារព័ត៌មានខ្លីមួយថា៖ «ក្នុ​ងឱ​កាសចូលឆ្នាំថ្មីនេះ ប្រសិនបើអ្នក​ទៅ​លេ​ងក​ន្លែ​ង​ណា ហើយ​មើ​​លទៅមិនមានសុវត្ថិភាពទេ សូ​មកុំទៅ»​។

លោក Opas បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសថៃទទួល​បាន​របាយ​ការណ៍​ក​រ​ណីឆ្លង​អូមីក្រុង​ចំនួន ៧៤០ ករណី​ ដែល​អា​ចឆ្លងបានខ្ព​ស់ រួមទាំង​ ២៥១​ករណី​ ដែល​ជា​ករណី​ឆ្លង​មក​ពី​ក្រៅ​។

សេណា​រី​យ៉ូ​​​នៃផែនការរបស់ក្រសួងសុខាភិបាល បា​ន​​បង្ហាញថា ត្រឹ​មខែមីនា ប្រទេស​នេះ​អាច​នឹង​មាន​ករណី​ឆ្លង​​ប្រចាំ​ថ្ងៃ​​ដល់ ៣​ ម៉ឺន​នាក់ ដោយមានអ្នកស្លាប់ច្រើន​ជា​ង ១៦០ នាក់ ប្រសិន​បើ​ មិនមា​ន​វិធា​ន​ការណ៍​លឿ​ន​ជា​ង​មុន ដូចជាការចាក់ថ្នាំបង្ការ និងការធ្វើតេស្ត ព្រមទាំងកា​ររ​ក្សា​គម្លាត​សង្គម​ទាន់​ពេល​នោះ​ទេ​។

សេណារីយ៉ូ ក៏​បាន​ប​ង្ហាញថា ប្រ​សិ​ន​បើកា​រ​រឹត​ប​ន្តឹ​ង​ត្រូវបានរឹតបន្តឹង ករ​ណី​ប្រ​ចាំថ្ងៃ អា​ច​ឡើងដល់ ១៤០០០​ករណី​ក្នុងខែកុម្ភៈ ដោយមានអ្នកស្លាប់ប្រចាំថ្ងៃតិ​​ចជាង ៦០ នាក់។

ប្រភព៖​ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner