លោក បៃដិន ប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា សហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីហ៊ានឈ្លានពានទីក្រុងគៀវ

វ៉ាស៊ីនតោន៖ សេតវិមានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់សមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទនៅថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីផ្លាស់ទីទៅឈ្លានពានប្រទេសជិតខាងដែលគាំទ្រលោកខាងលិច។

នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី ជេន ផ្សារគី បាននិយាយថា មេដឹកនាំអាមេរិកបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការទូត រួមទាំងកិច្ចពិភាក្សាដែលបានគ្រោងទុករវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី ៩ និងទី១០ ខែមករា នៅទីក្រុងហ្សឺណែវ។ លោកស្រី ផ្សារគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត ហើយថា លោក បៃដិន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនផងដែរ។

ការបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនខាងលើនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោក បៃដិន បានព្រមានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូឈ្លានពានអតីតប្រទេសសូវៀត៕ ប្រភព៖ France24

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner