​អូ​មី​ក្រុងកាន់តែច្រើន​ ​ថៃ​ផ្តើម​ឲ្យ​ធ្វើការ​ពី​ផ្ទះ ​ឡើងវិញ

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ​នា​ថ្ងៃ​ទី​៣​ ​មករា​ ​២​០​២​២​ ​បាន​ចេញផ្សាយ​ថា​ ​រាជរដ្ឋាភិបាល​ប្រទេស​ថៃ​ ​បាន​ស្នើ​ទៅកាន់​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​ ​ដើម្បី​ឱ្យ​បុគ្គលិក​ទាំងអស់​ធ្វើការ​ពី​ផ្ទះ​ ​ខណៈ​ដែល​វី​រុ​ស​បំប្លែង​ថ្មី​ ​អូ​មី​ក្រុង​ ​កំពុង​កើន​ឡើង​ខ្លាំង​។​

​លោក​ ​Than​a​korn ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​ ​បាន​និយាយ​ថា​ ​បុគ្គលិក​រដ្ឋ​ ​និង​ ​ឯកជន​ ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ធ្វើការ​ពី​ផ្ទះ​ ​រយៈពេល​យ៉ាងហោចណាស់​ ​១​៤​ថ្ងៃ​ ​ជំនួស​ឱ្យ​ការ​មកកាន់​ការិយាល័យ​ដោយ​ផ្ទាល់​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វី​រុ​ស​កូ​វី​ដ​ ​បំប្លែង​ថ្មី​ ​អូ​មី​ក្រុង​។​

លោកនាយករដ្ឋមន្ត្រី ចាន់អូចា បាន​អំពាវនាវ​ទៅដល់​អាជ្ញាធរ​ ​និង​ ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​មេរោគ​កូ​វី​ដ​ ​អូ​មី​ក្រុង​ ​ក្រោយ​រក​ឃើញ​ជាង​ ​១​៥​០​០​ករណី​ហើយ ​គិតត្រឹមថ្ងៃទី​ ​១​ ​នៅ​មករា​ ​ឆ្នាំ​២​០​២​២​​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner