នារីជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារយៀកថៃ បណ្តាលឱ្យស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ
ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញធ្លាក់ពីលើអគារយៀកថៃ បណ្តាលឱ្យស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះ បង្កឱ្យមានភ្ញាក់ផ្អើលកាលវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅណុចទីតាំងកើតហេតុ ស្ថិតនៅចន្លោះអគារ ដឺព្រីនស៍ផ្លាហ្សា (The Prince plaza) និងអាគារ យៀកថៃ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជុំវិញទីតាំងកើតហេតុ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវទៅលើសាកសព របស់នារីជនជាតិចិនខាងលើ ដោយមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេថាជនរងគ្រោះ លោតធ្វើអត្តឃាតដោយខ្លួនឯង ឬជាឃាតកម្ម។
បច្ចុប្បន្ន សពជាជនជាតិចិន ភេទស្រី វ័យប្រមាណ២០ឆ្នាំជាង មិនទាន់មានអត្តសញ្ញាណច្បាស់លាស់នៅឡើយនោះទេ៕ ដោយ៖ ឆៃហួត