Update ! នារីជនជាតិចិនម្នាក់ មុនលោតសម្លាប់ខ្លួនពីលើអាគារជាន់ទី៣៩ បានទិញថ្នាំសន្ដំមួយស្បោង និងស្រាបៀរមួយដប
ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារ យៀគ ថៃ ជាន់ទី៣៩ បណ្តាលឱ្យស្លាប់ភា្លមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលារម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅណុចទីតាំងកើតហេតុ ស្ថិតនៅចន្លោះអគារ ដឺព្រីនស៍ផ្លាហ្សា (The Prince plaza) និងអាគារ យៀកថៃ តាមមហាវិបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦៣ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពនារីខាងលើមានឈ្មោះ WANG WENWEN ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិចិន ស្នាក់នៅអាគារ យៀគ ថៃ បន្ទប់លេខ D២៥.០៣ ជាន់ទី២៥ ជាអ្នក ទេសចរណ៍។
យោងតាមកំណត់ហេតុ សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលធ្វើអត្តឃាត នារីខាងលើ បានចុះមកក្រោមតាមជណ្ដើរយន្ត ទទួលថ្នាំមួយស្បោង ពីអ្នកដឹកជញ្ជូនអនឡាញ ក្រុមហ៊ុន E-gets រួចដើរទៅម៉ាតក្បែរនោះទិញស្រាបៀរមួយដប និងឡើងទៅជាន់ទី៣៩វិញ ដោយដើរបានប្រហែល២ជុំ ក៏អង្គុយក្បែរបង្កាន់ដៃ ផឹកស្រាបៀរ និងជក់បារី រួចមួយសន្ទុះក៏លោតចុះមកក្រោមតែម្ដង។
បើតាមការសន្និដ្ឋាន ក្រុមគ្រូពេទ្យ អមសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា ជនរងគ្រោះស្លាប់ ដោយធ្វើអត្តឃាតពិតប្រាកដមែន។
បច្ចុប្បន្ន សពនារីជនជាតិចិនម្នាក់នេះ ត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ឆៃហួត