សម្តេចតេជោ ណែនាំដល់ក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើការពិនិត្យឡើងវិញ ចំពោះប្រជាពលរដ្ឋជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង

សម្តេចតេជោ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងណែនាំដល់ក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើការពិនិត្យឡើងវិញ ចំពោះប្រជាពលរដ្ឋជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ព្រោះបញ្ហាសុខភាព ធ្វើយ៉ាងណាឲ្យពួកគាត់បានមកទទួលវ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។ ការថ្លែងបែបនេះ ធ្វើឡើងក្នុង។ ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលផ្តល់ឲ្យកម្ពុជាតាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner