កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២!ក្រោមមូលបទ៖“អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា
ភ្នំពេញៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន បញ្ជាក់ថា កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២និងមូលបទ៖ “អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា”។
ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ខែមករាឆ្នាំ២០២២ដោយសារខ្លីសង្ខេប ថា”កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២! ” ។មូលបទ៖ “អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា”។និមិត្តសញ្ញា៖ត្របកឈូកគឺជាទម្រង់ក្បាច់ខ្មែរតំណាងឱ្យភាពរុងរឿងនិងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ាឋនទាំង១០បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅលើស្រទាប់របស់វាគឺបានមកពី ពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាសតំណាងឱ្យពណ៌ និង ភាពចម្រុះនៃអាស៊ាន”។ស្មារតីស្នូល៖ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា!។ គោលបំណងសំខាន់៖ រក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។
ឯកឧត្តមបានបញ្ជាក់ជាចុងក្រោយថា លទ្ធផលរំពឹងទុក៖ រួមមានសេចក្តីថ្លែងការណ៍រួមនិងសេចក្តីថ្លែងការណ៍របស់ ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍និងសកម្មភាព សំខាន់ៗទាំងអស់។យើងបានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវហើយយើងនឹងបំពេញតួនាទី នេះដោយមោទនភាពបំផុត!៕ដោយ៖ជម្ពូនុទ