ឆ្នាំថ្មី ២០២២ បុរី KP ម៉ន ដានី ប្រគល់រង្វាន់វីឡា១០ ជូនអតិថិជនមហាសំណាង

អត្ថបទដោយ៖
AMS OneMinute

(ភ្នំពេញ)៖ ក្រុមហ៊ុន KP ម៉ន ដានី បានធ្វើពិធីប្រគល់រង្វាន់លំនៅដ្ឋានវីឡាចំនួន ១០ ជូនអតិថិជនមហាសំណាងរបស់បុរី KP ម៉ន ដានី នាឱកាសឆ្នាំថ្មីឆ្នាំសកល២០២២ នៅគម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣។

ក្នុងឱកាសដ៏វិសេសនេះ KP ម៉ន ដានី ដាក់លក់វីឡាថ្មីគ្រប់ប្រភេទក្នុងតម្លៃមហាពិសេស ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់ ៤៤.០០០$ (បួនម៉ឺនបួនពាន់ដុល្លារ) តែប៉ុណ្ណោះ។

លោកស្រី ម៉ន ដានី ម្ចាស់គម្រោង KP ម៉ន ដានី ថ្លែងថា «ក្រៅពីតម្លៃដ៏ពិសេស ការផ្តល់ជូនកាន់តែពិសេសគឺ បន្ថែមសម្ភារៈបំពាក់ ទំនើបៗជាច្រើនទៀត»។

លោក ឃុនថាវង្ស បានថ្លែងថា «ចក្ខុវិស័យរបស់ KP ម៉ន ដានី គឺមិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបជូនអតិថិជនទេ តែជាការផ្តល់នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលឆាប់ជូនអតិថិជនដែលតែងតែគាំទ្រ KP ម៉ន ដានី»។

«ភាពជោគជ័យនៃការចាក់វ៉ាក់សាំង និងការបើកប្រទេសបានលឿនរបស់កម្ពុជានឹងជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ ក្នុងនោះក៏រួមបញ្ចូលទាំងវិស័យសំណង់ និងអចលនទ្រព្យ ដែលនឹងធ្វើឱ្យអំណាចទិញ (purchasing power) នៅក្នុងវិស័យនេះស្ទុះឡើងកាន់តែខ្លាំងដែលនឹងនាំប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លីជូនអតិថិជន» នេះបើតាម លោក ឃុនថាវង្ស។

លោក បន្តថា «ផ្លូវជាតិលេខ ៣ គឺជាបណ្តុំនៃសកម្មភាពសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំណើនប្រជាជន បណ្តុំរោងចក្រសហគ្រាស និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗដូចជាខេត្តព្រះសីហនុ កំពត កែប និងទៅកាន់ប្រទេសវៀតណាម ជាពិសេសជាផ្លូវសម្រាប់ទេសចរឆ្លងកាត់ដ៏មមាញឹក»។

លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ជាផ្ទះវីឡាទំនើបអមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣។

រាប់ចាប់ពីថ្ងៃលក់ជាផ្លូវការនៅទី២០ ខែមករា ឆ្នាំ២០២១ គម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣ ដែលមាន ៥ ០០០ផ្ទះ បានលក់អស់ជាង ៨០ភាគរយហើយ។

សូមទស្សនាផ្ទះគម្រូ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។
https://goo.gl/maps/TFNi41zY3p6C6WaR7

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរសព្ទ 095 995 990 (Cellcard) 098 995 990 (Smart) 060 994 995 (Metfone) 077 994 990 (Cellcard) 0879 94990 (Smart)

ads banner