អ្នករត់ម៉ូតូឌុបម្នាក់បានស្លា.ប់ក្នុងបន្ទប់ជួលរហូតធុំក្លិនស្អុយទើបអ្នកជិតខាងដឹង
ពិតជាគួរឱ្យសង្វេគបំផុត ខណៈដែលបុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែងតែម្នាក់ឯង គ្មានប្រពន្ធកូន ឬសាច់ញាតិណាម្នាក់ស្នាក់នៅជាមួយគ្រាន់បានជាគ្នានោះទេ ។
ដោយឡែករយៈពេល២ថ្ងៃចុងក្រោយនេះ បាត់មិនឃើញបុរសរងគ្រោះសោះ ហើយអ្នកជិតខាងក៏ពុំបានដឹងថា បុរសរងគ្រោះមានរឿងអ្វីនោះទេ ។
ក្រោយមកបានធុំក្លិនស្អុយអាសោចិ៍ចេញពីក្នុងបន្ទប់ដែលបុរសរងគ្រោះស្នាក់នៅ ក៏នាំគ្នាបើកទ្វារមើល ស្រាប់តែឃើញបុរសរងគ្រោះដេកស្លា.ប់មានសភាពហើមស្អុយបាត់ទៅហើយ ពុំទាន់ដឹងថា បុរសរងគ្រោះស្លា.ប់ដោយសារខ្យល់គរ ឬករណីអ្វីផ្សេងឡើយ។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅក្នុងបន្ទប់ជួលលេខ៣C ជាន់ទី១ ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមអ្នកស្នាក់នៅបន្ទប់ជួលក្បែរនោះបានប្រាប់ឲ្យដឹងថា ពួកគាត់ពុំបានស្គាល់ឈ្មោះបុរសរងគ្រោះខាងលើនោះទេ ព្រោះបុរសរងគ្រោះបានស្នាក់នៅក្នុងបន្ទប់ជួលនោះតែម្នាក់ឯងប៉ុណ្ណោះ ពុំឃើញមានសាច់ញាតិ ឬប្រពន្ធកូនស្នាក់នៅជាមួយឡើយ ដោយពុំដឹងថា បុរសរងគ្រោះមានប្រពន្ធកូននឹងគេ ឬអត់ឡើយ។ ប៉ុន្តែកន្លងមក អ្នកជិតខាងទាំងអស់តែងតែហៅបុរសរងគ្រោះថា«តាម៉ូតូឌុបៗ» រហូតមក ហើយអ្នកដែលគ្មានម៉ូតូជិះ ពេលត្រូវការទៅណាមកណា គឺគេតែងតែហៅបុរសរងគ្រោះឲ្យឌុបទៅនេះទៅនោះជាបន្តបន្ទាប់។
តាមប្រភពដដែលបានរៀបរាប់ប្រាប់បន្តថា កន្លងមក ជារៀងរាល់ថ្ងៃ គេតែងតែឃើញបុរសរងគ្រោះក្រោកពីព្រឹកចេញទៅរត់ម៉ូតូឌុប រហូតដល់ល្ងាចទើបវិលត្រឡប់មកផ្ទះជួលវិញ ។ ប៉ុន្តែរយៈពេលប្រហែល២ថ្ងៃចុងក្រោយនេះ ស្រាប់តែបាត់មិនឃើញបុរសរងគ្រោះសោះ តែពុំមាននរណាបានចាប់អារម្មណ៍ថា បុរសរងគ្រោះស្លាប់បែបនេះនោះទេ ស្មានថាបុរសរងគ្រោះរវល់ទៅណា។
តាមប្រភពដដែលបានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុ ពួកគាត់ក៏បានធុំក្លិនស្អុយចេញពីក្នុងបន្ទប់របស់បុរសរងគ្រោះ ទើបអ្នកជិតខាងក៏នាំគ្នាបើកទ្វារមើល ស្រាប់តែប្រទះឃើញបុរសរងគ្រោះដេកស្លា.ប់រហូតមានសភាពហើមស្អុយបាត់ទៅហើយ ។ ខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យ និងធ្វើកោសល្យវិច័្ចយ ដើម្បីឱ្យដឹងថា បុរសរងគ្រោះរូបនេះស្លា.ប់ដោយសារតែអ្វីឱ្យពិតប្រាកដ ព្រមទាំងស្រាវជ្រាវរកសាច់ញាតិ ដើម្បីឱ្យមកទទួលយកស.ពទៅធ្វើបុណ្យតាមប្រពៃណី ៕