គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៩លាននាក់ ស្លាប់ជាង ៣០.៥ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៩៧២,១៦៧នាក់ហើយ ដែលកើនឡើងជាង ២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៥,៦៩៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៣,៧៣២នាក់ (ស្លាប់ ១៤៤,១០៥នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨៦១,១១៩នាក់ (ស្លាប់ ៥១,៦០១នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៦៩,៨៨៦នាក់ (ស្លាប់ ៣១,៥៩១នាក់)
  • ថៃ ឆ្លងចំនួន ២,២៣៥,៥៧៦នាក់ (ស្លាប់ ២១,៧៥០នាក់)
  • វៀតណាម ឆ្លងចំនួន ១,៧៧៨,៩៧៦នាក់ (ស្លាប់ ៣៣,០២១នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,២៩៩នាក់ (ស្លាប់ ១៩,២៧៨នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៨១,៥៩៦នាក់ (ស្លាប់ ៨៣២នាក់)
  • កម្ពុជា ឆ្លងចំនួន ១២០,៥២៦នាក់ (ស្លាប់ ៣,០១៥នាក់)
  • ទ្បាវ ឆ្លងចំនួន ១១៣,៩៥១នាក់ (ស្លាប់ ៤០៣នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៥,៥០៦នាក់ (ស្លាប់៩៨នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner