​ឆ្លង​ឆ្នាំ​ថ្មីភ្លាម​ ​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ភ្លែត

​កូរ៉េ​ខាងជើង​ ​នា​ថ្ងៃ​ទី​៥​ ​មករា​ ​២​០​២​២​នេះ​ ​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចូល​ទៅ​ក្នុង​សមុទ្រ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ដូចគ្នា​ ​ពី​សំណាក់កូរ៉េ​ខាងត្បូង​ ​និង​ជប៉ុន​ ​ហើយ​ ​ក៏​ជា​ការ​បាញ់​មី​ស៊ី​ល​ប្រភេទ​នេះ​ដំបូង​ ​របស់​កូរ៉េ​ខាងជើង​ ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​។​

​ចាប់តាំង​ពី​ឡើង​កាន់​តំណែង​មក​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បង្កើន​បច្ចេកវិទ្យា​យោធា​កាន់តែ​ខ្លាំង​ ​ទោះបីជា​មាន​ទណ្ឌកម្ម​អន្តរជាតិ​កាន់តែ​ខ្លាំង​ក្តី​។​

​ការ​ផ្តើម​បាញ់​អាវុធ​ប្រភេទ​នេះ​ដំបូង​ ​នៅ​ឆ្នាំ​២​០​២​២​នេះ​បាន​កើតមានឡើង​ ​ក្រោយពេល​១​ឆ្នាំ​ដែល​ខ្លួន​បាន​សាកល្បង​អាវុធ​ធន់​ធ្ងន់​ ​ទោះបីជា​កូរ៉េ​ខាងជើង​ជួប​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ ​ក្នុង​ពេល​រាតត្បាត​កូ​វី​ដ​១​៩​ក៏ដោយ​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner