ឯកឧត្តម វេង សាខុន ៖​ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត​របស់សម្តេចតេជោ សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងនោះគឺវិធាន​ការ​ទប់ស្កាត់ការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ តាមរយ:យុទ្ធ​នាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងទូលំ ទូលាយ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ

ការថ្លែងគូសបញ្ជាក់របស់ឯកឧត្តម ធ្វើឡើងនៅទីស្នាក់ការបក្សស្រុកកំពង់សៀម កាលពីថ្ងៃទី៥  ខែមករា ឆ្នាំ២០២២ ក្នុងពិធីប្រារព្វសន្និបាតគណ: កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល ។

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម  បានជម្រាបជូនអង្គ        សន្និបាតជ្រាបជាបន្តបន្ទាប់អំពីសមិទ្ធផលដែលរាជរដ្ឋាភិ បាលក្រោមការដឹកនាំប្រកបដោយ​កត្តិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងនោះគឺវិធានការទប់ស្កាត់ការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ តាមរយ:យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងទូលំ ទូលាយ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ។  ហើយកាលពីថ្ងៃទី១៨ ខែឆ្នូ កន្លងមក វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូត វិសាមញ្ញពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង ពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN-Para Games ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២២ នេះ កម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនផងដែរ។ ដោយឡែក សម្រាប់ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយស្តារសេដ្ឋកិច្ចជាតិឡើងវិញតាមគន្លងប្រក្រតីភាពភាពថ្មី បន្ទាប់ពីត្រូវបានបំផ្លាញដោយសារការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

ភ្ជាប់ជាមួយសន្និបាតនាព្រឹកនេះ បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបសមិទ្ធផល បញ្ហាប្រឈម និងការអនុវត្តគោលនយោបាយគណបក្សនា​ឆ្នាំ២០១៧-២០២១ របស់លោក រ័ត្ន គឹមហៃ ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល និងផែនការសកម្មភាព និងទិសដៅអនុវត្តបន្​តសម្រាប់ឆ្នាំ២០២២-២០២៧ ដែលអានដោយ លោក លី ឆៃឡេង អនុប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល រួចមក ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែ​លបានជួយឧបត្ថម្ភ គាំទ្រ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមការចាំបាច់ និងបានទាន់ពេលវេលា។ ពិតណាស់សកម្មភាពនេះ បានបង្ហាញពីការយកចិត្ដទុក ដាក់ គិតគូពីសុខទុក្ខ និងបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនជាអាទិ៍៖ បញ្ហាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ការកសាងផ្លូវលំ ដាក់លូរំដោះទឹក ជួសជុលសាលារៀន ចាក់ដីលុបបំពេញទីទាបក្នុងបរិវេណសាលា សាងសង់ស្នាក់ការបក្សឃុំ ឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ការតបណ្តាញអគ្គីសនី ការចែកអាវរងារជូនចាស់ជរា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោលនយោ បាយ ក៣ (កើត ការ និងស្លាប់)។ល។ ហើយជាប្រាកដ សមកម្មភាពនេះបានបង្ហាញ និងបញ្ជាក់យ៉ាងច្បាស់ពីការគិតគូ យកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ តាងនាមជាមន្រ្តីបម្រើប្រជាពលរដ្ឋ គិតគូ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋានអស់ពីសមត្ថភាព និងគ្រប់ ពេលវេលា។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក៏បានលើកយកយុទ្ធសាស្រ្តទាំង ៦ចំណុចរបស់រាជរដ្ឋា ភិបាលមកផ្សព្វផ្សាយជូនអង្គសន្និបាតក្នុងន័យជារួមថា ឆ្នាំ២០២២ គឺជាឆ្នាំដែលគណបក្សយើងត្រូវប្រមូលផ្ដុំកម្លាំង ពុះពារជម្នះបញ្ហា ប្រឈម និងហានិភ័យផងទាំងពួងទាំងក្នុង និងក្រៅ ប្រទេស នៅលើមាគ៌ានៃការបន្តនូវការប្រយុទ្ធនឹងវិបត្តិជំងឺកូវីដ-១៩ និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី ដែលបម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រ ៦យ៉ាង គឺ :

១- ត្រូវបន្តរក្សាការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពង្រឹងភូមិឃុំមានសុវត្ថិភាព។

២- ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពសាធារណៈ និង អាយុជីវិតប្រជាជន ពីជម្ងឺកូវិដ ១៩។

៣- ការបន្ត ខិតខំរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

៤- ការតម្រង់កិច្ចប្រឹងប្រែង និង ធនធានឆ្ពោះ និង ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

៥- ការធានាអនុវត្តឱ្យបានជោគជ័យ នូវរបៀបវារៈនៃការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពោលគឺ ការរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដើម្បីបន្តជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នាឆ្នាំ ២០២៣ ទៀត។ និង

៦- ការធានាឱ្យបាននូវជោគជ័យ ក្នុងការបំពេញកាតព្វកិច្ចតំបន់ និង អន្តរជាតិ របស់កម្ពុជា ពិសេសក្នុងនាមជាប្រធានអាស៊ាន៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner