អភិបាលខេត្តបាត់ដំបង បន្តណែនាំឲ្យអាជ្ញាធរស្រុក-ឃុំ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តចុះជម្រុញផ្តល់នូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឲ្យបានគ្រប់ៗគ្នានិងចាក់ឲ្យបានគ្រប់ដូសតាមការកំណត់ របស់ក្រសួង

        ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងបន្តអំពាវនាវនិងបានណែនាំដល់អាជ្ញាធរនៅក្នុងមូលដ្ឋានស្រុកក្រុង-ឃុំសង្កាត់ទាំងអស់ ឱ្យបន្តចុះស្រង់បញ្ជីស្ថិតិនិងពិនិត្យមើលឡើងវិញ នូវក្នុងមូលដ្ឋានខ្លួននីមួយៗ ជុំវិញការផ្តល់នូវការចាក់វ៉ាក់សាំងការពារជំងឺឆ្លងរាតត្បាតពីកូវីដ-19 ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកភូមិឃុំ ទាំងអ្នកដែលមិនទាន់បានចាក់ដូសទី១ អ្នកចាក់ដូសទី២ និងអ្នកចាក់ដូសទី៣ដែលជាដូសជម្រុញត្រូវនាំគ្នាទៅចាក់ឲ្យបានរួសរាន់ នៅតាមទីតាំងមណ្ឌលសុខភាពដែលអាជ្ញាធរក្នុងមូលដ្ឋានខ្លួនទាំងអស់បានរៀបចំ និងកំពុងតែបន្តចាក់ជូនរហូតមកដល់ពេលនេះ។

       ការថ្លែងអំពាវនាវនិងជម្រុញបែបនេះ គឺធ្វើឡើងក្នុងខណៈពេលដែលឯកឧត្តមអភិបាលខេត្តបានបន្តដំណើរ ក្នុងការអញ្ជើញចុះជួបសំណេះសំណាលជាមួយនិងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការស៊ីវិល លោកមេឃុំ ស្មៀនឃុំ និងក្រុមប្រឹក្សាឃុំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ នៅក្នុងស្រុកឯកភ្នំ នៃ ខេត្តបាត់ដំបង ថ្មីៗនេះ។

     ឯកឧត្តម សុខ លូ បានថ្លែងដោយគូសបញ្ជាក់ថា៖តាមការសង្កេតមួយរយៈកន្លងមកនេះការផ្តល់នូវការចាក់វ៉ាក់សាំងដូសទី៣. ដែលជាដូសជម្រុញនៅក្នុងខេត្តបាង់ដំបង កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋទូទៅនៅតាមបណ្តាស្រុក-ក្រុងក្នុងខេត្តដូចជាមានយឺតយ៉ាវក្នុងការទៅចាក់វ៉ាក់សាំងដូសទី៣(ដូសជម្រុញ) ហើយមកដល់ពេលនេះ លទ្ធផលនៃការចាក់វ៉ាក់សាំងដូសទី៣ ដូចជាទទួលបាននូវលទ្ធផលតិចតួចនៅឡើយ និងមិនទាន់ឆ្លើយតបទៅនិងចំនួនវ៉ាក់សាំង ដែលយើងមាននិងត្រៀមបម្រុងសំរាប់ចាក់ជូនដល់បងប្អូន ដែលបានចាក់ដូសទី២រួចហើយ កន្លងមកនោះហើយតម្រូវ ត្រូវចាក់ដូសទី៣ ដែលជាដូសជម្រុញបន្ថែមទៀត។

     តាមរយៈការចាក់វ៉ាក់សាំងនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានធ្វើការដាស់តឿននិងបានអំពាវនាវដល់អាជ្ញាធរស្រុកឃុំទាំងអស់ គឺត្រូវបន្តចុះតាមខ្នងផ្ទះ ដើម្បីចុះជួបប្រជាពលរដ្ឋដោយផ្ទាល់និងត្រូវកត់ត្រាជាក់លាក់ ពីចំនួនអ្នកបានចាក់វ៉ាក់សាំង អ្នកមិនទាន់បានចាក់ និងត្រូវបញ្ជាក់ពីមូលហេតុច្បាស់លាស់ពីអ្នកដែលមិនទាន់បានចាក់ និងត្រូវបន្តអប់រំណែនាំឲ្យពួកគាត់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងទាំងអ្នកដែលមិនទានបានចាក់វ៉ាក់សាំងដូសទី១ ផងដែរ។

     ថ្លែងទៅកាន់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងនិង អាជ្ញាធរមូលដ្ឋានក្នុងស្រុកខាងលើនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរស្រុក និងមន្រ្ដីរាជការនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តនិងត្រូវខិតខំពង្រឹងវិន័យការងារនិងពីឥរិយាបទ របៀបរបបធ្វើការងាររបស់ខ្លួន ហើយក៏ត្រូវចេះបែងចែកការងារកំណត់តួនាទីមុខងារភារកិច្ច និងការងារទទួលខុសត្រូវ ឲ្យបានជាក់លាក់ ដោយមិនត្រូវឲ្យមានមន្ត្រីណាម្នាក់ គ្មានការងារធ្វើនោះទេ?។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ទៀតថាដោយសារតែស្ថានភាពកូវីដ19មានការធូរស្រាលបន្តិច ហើយការបើកប្រទេសឡើងវិញដើម្បីដំណើរការ នូវ ប្រក្រតីភាពតាមបែបគន្លងថ្មីនៃជីវភាពរសនៅក្នុងបរិបទថ្មីនិងកិច្ចដំណើរការនៃចរន្តសេដ្ឋកិច្ចសង្គមឲ្យមានដំណើរកាឡើងវិញកាលពីពេលថ្មីៗនេះ។ ដូចនេះទាំងរដ្ឋបាលស្រុកនិងអាជ្ញាធរមូលដ្ឋានឃុំ ក៏ត្រូវគិតគូរៀបចំឲ្យមានវេទិកាសាធារណៈតាមភូមិ-ឃុំរបស់ខ្លួនឡើងវិញ។ ជាលក្ខណៈទ្រង់ទ្រាយរូបភាពតូចៗល្មម ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិពថ្មី របស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសាររួមចំនួន៧ចំណុច និងដើម្បីពន្លឿននូវក្នុងការរកដំណោះស្រាយ និងធ្វើការដោះស្រាយពីបញ្ហាប្រឈមនិងភាពអសកម្មមួយចំនួន ដែលកំពុងតែកើតមានក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋខ្លួនឲ្យបានឆាប់រហ័ស។និងត្រូវធ្វើការឆ្លុះបញ្ចាំងពិនិត្យមើលពីការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពរបសរាជរដ្ឋាភិបាលកន្លងមក។

         ក្នុងឱកាសជួបសំណេះសំណាលដល់មន្ត្រីរាជការក្នុងស្រុកទាំង២ខាងលើនេះផងដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំឲ្យរដ្ឋបាលស្រុកឯកភ្នំ ត្រូវរៀបចំនូវបញ្ជីទំនាស់ ដែលកំពុងកើតមាននៅក្នុងមូលដ្ឋានក្នុងឃុំនីមួយៗ ដើម្បីធ្វើការពិនិត្យនិងរៀបចំនូវយន្តការក្នុងការដោះស្រាយទំនាស់ទាំងនោះ នៅក្រៅប្រព័ន្ធតុលាការជាមុនសិន។ចំពោះបញ្ហាណាដែលអាជ្ញាធរឃុំ និង រដ្ឋបាលស្រុក ដោះស្រាយមិនបាន ត្រូវបញ្ជូនសំណុំរឿងទាំងនេះ មករដ្ឋបាលខេត្ត ដើម្បីធ្វើការពិនិត្យដោះស្រាយបន្ត។

         ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំព្រមានដោយការក្រើនរំលឹកដល់អាជ្ញាធរនក្នុងមូលដ្ឋាន ដែលជាអ្នកបម្រើនិងផ្តល់នូវសេវាជូនពលរដ្ឋ ទាំងសេវាតម្រូវការនិងសេវាសំណូមពរនៅក្នុងមូលដ្ឋានខ្លួន គឺត្រូវបន្តយកចិត្តទុកដាក់ និងត្រូវខិតខំបម្រើប្រជាពលរដ្ឋ របស់ខ្លួនឲ្យបានល្អត្រឹមត្រូវឲ្យបានកាន់តែល្អប្រសើរថែមទៀត។ជាពិសេសអស់លោក មេភូមិ មេឃុំ ស្មៀនឃុំ និងអស់លោកមេប៉ុស្តិ៍ទាំងអស់នៅក្នុងស្រុក។  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner