លោក វរសេនីយ៍ទោ ឆុន បូរ៉ែន មេបញ្ជាការ ង ត្រូវបានតែងតាំង ជាមេបញ្ជាការ ផ្នែកសឹករងឈូក ជំនួសមេបញ្ជាការចាស់ លោក សោម ណាង ដែលត្រូវចូលនិវត្តន៍

ខេត្តកំពត ៖ លោក ឧត្ត សសេនីយ៍ត្រី ហុក ចិន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានមានប្រសាសន៍ថា មេបញ្ជា ការផ្នែកសឹករងឈូក ត្រូវតែដឹកនាំក្រុម ការងារ ឲ្យតាមកន្លងធម៌ និងគុណធម៌ ប្រសាសន៍នេះ ថ្លែងក្នុងពិធី ប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង មេបញ្ជាការផ្នែកសឹករងឈូក នៅរសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២២នៅ បញ្ជាការ ផ្នែក សឹក រង ឈូក ។

ពិធីនេះមានការ អញ្ជើញចូលរួមពីសំណាក់ លោក ខៀវ រិទ្ធសុភ័ណ្ឌ អភិបាល នៃគណៈ អភិបាល ស្រុកឈូក និងលោកមេឃុំ លោកនាយប៉ុស្តិ៍ទាំង ១៥ប៉ុស្តិ៍ និងមន្ត្រីរាជការ មួយចំនួនទៀត ។

ពិធី នេះ ត្រូវ បាន ប្រកាសតែងតាំងនិង ផ្លាស់ប្តូរ លោក វរសេនីយ៍ទោ ឆុន បូរ៉ែន មេបញ្ជាការ ង ផ្នែក សឹង រង ឈូក មកធ្វើជាមេបញ្ជាការ ផ្នែកសឹករងឈូក ជំនួសមេបញ្ជាការចាស់ លោក សោម ណាង បានចូលនិវត្តន៍ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner