អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣០០លាន៨០ម៉ឺននាក់ ក្នុងនោះស្លាប់ជិត៥លាន៤៩ម៉ឺននាក់ និងជាសះស្បើយ២៥៧លាន៥២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣០០លាន៨០ម៉ឺន៤ពាន់៤២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៤៨ម៉ឺន៩ពាន់៧១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៥៧លាន៥២ម៉ឺន៨ពាន់២១៨នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥៩លាន៥៦ម៉ឺន៤ពាន់១១៦នាក់ ស្លាប់ចំនួន៨៥ម៉ឺន៥ពាន់៨៤៣នាក់ និងជាសះស្បើយចំនួន៤២លាន៨ម៉ឺន៩ពាន់១៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៥លាន២២ម៉ឺន៣ពាន់៧៧០នាក់ ស្លាប់៤៨ម៉ឺន២ពាន់៩១១នាក់ និងជាសះស្បើយ៣៤លាន៣៥ម៉ឺន៩ពាន់២២៧នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៣៩ម៉ឺន៥ពាន់៣២២នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៧៣០នាក់ និងជាសះស្បើយ២១លាន៥៦ម៉ឺន៧ពាន់៨៤៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner