ការប្រកួតបាល់ទាត់៧មករា រៀបចំ ដើម្បីជាការរំលឹកដឹងគុណ ថ្ងៃ៧មករា និងលើកកម្ពស់សុខមាលភាព

ឯ ឧ ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបលសមាគមន៍រាជសីហ៍ បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ពិធីបើកការប្រកួតបាល់ទាត់ ដើម្បីអបអរសាទរខួបទិវាជ័យជំនះមករា ឆ្នាំ១៩៧៩- ២០២២ នាព្រឹកថ្ងៃទី៧ ខែមករា នៅក្នុងវិទ្យាល័យច្បារអំពៅថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ រៀបចំឡើងក្នុងគោលបំណង៣ធំៗ គឺ ទី១ អបអរសាទរទិវាជ័យជំនះ៧មករា ដែលជាថ្ងៃផ្តល់កំនើតទី២ ជូនប្រជាពលរដ្ឋកម្ពុជារួចផុតពីបនប្រល័យពូជសាសន៍ប៉ុលពត ទី២ ចង់បង្ហាញអំពីចំណងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងសមាគមន៍រាជសីហ៍ និងទី៣ បំផុសការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋតាមរយៈការលេងកីឡា ។


ឯកឧត្តម ក៏បានក្រើនរំលឹកដល់ក្រុមបាល់ទាត់ទាំងអស់ សូមប្រកួតដោយស្មារតីសាមគ្គីភាព មិត្តភាព ទំនាក់ទំនងល្អជាមួយគ្នា ព្រោះថា ការប្រកួតនេះ ដើម្បីអបអរសាទរថ្ងៃជ័យជំនះ៧មករា មិនមែនផ្តោតលើលទ្ធផលបច្ចេកទេសខ្លាំងនោះទេ ពោលគឺការប្រកួតឈ្នះៗទាំងអស់គ្នា កីឡា ក្នុងសន្តិភាព ។


លោក ឡាវ សូលីន ប្រធានគណៈកម្មការកីឡាសមាគមន៍រាជសីហ៍ បានឲ្យដឹងថា ការប្រកួតនេះ ដំណើរការរយៈពេល១ថ្ងៃពេញ មានក្រុមចូលរួមចំនួន១០ បែងចែកជា២ពូល ក្នុងមួយពូលមាន៥ក្រុម ធ្វើការប្រកួតស្វែងរក២ក្រុមក្នុងពូលនីមួយៗ ដើម្បីឈានទៅវគ្គខ្វែងពូល និងឈានទៅកាន់វគ្គផ្តាច់ព្រ័តដណ្តើមពានតែម្តង ។


គួររំលឹកថា សមាគមន៍រាជសីហ៍ គឺជាសមាគន៍ជួយសង្គមលើការងារសប្បុរសធម៌ ជួយដល់ជនងាយរងគ្រោះ និងកិច្ចការងារសង្គម ។ សមាគមន៍រាជសី បានបង្កើតឡើង ក្នុងឆ្នាំ២០១៩ មានស្ថាបនិកជាង២០នាក់ ប៉ុន្តែមកដល់ឆ្នាំ២០២២នេះ សមាជិកសមាជិកជាង២០០០នាក់ និងមានសាខារាជធានី-ខេត្ត និងសាខានៅក្រៅប្រទេសចំនួន១៦សាខា ក្នុងនោះក្រុមកីឡាមានចំនួន១៥ក្រុម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner