ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅស្រុកពារាំងចុះចែកអំណោយដល់ពលរដ្ឋក្រីក្រជា ច្រើនគ្រួសារ

អនុប្រធានក្រុមការងារចុះជួយ ឃុំ មេសរ ប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង លោក តាន់ សុខវិជ្ជា បានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាជាច្រើនគ្រួសារ ក្នុងឱកាស ប្រារព្ឋពិធីខួប៤៣ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា(៧មករា ឆ្នាមា១៩៧៩-៧មករា ឆ្នាំ២០២២)។

ក្នុងឱកាសចុះចែកអំណោយដល់ជនក្រីក្រ និងប្រារព្ឋខួបលើកទី៤៣ឆ្នាំនៃថ្ងៃជ័យជម្មះ៧មករា នេះ លោក តាន់ សុខវិជ្ជា បានលើកឡើងថា ទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រឡ័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិឲ្យរស់រានមានជិវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងិតបំផុត ហើយបើកឡើងវិញនូសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជាដើម។

លោកបានបន្តថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់បងប្អូនខ្មែរទាំងមូល ហើយប្រសិនបើគ្មានថ្ងៃ៧មករានេះ ទេប្រទេសកម្ពុជាយើងក៏ពុំមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះដែរ ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីត្រូវចង់ចាំជានិច្ចចំពោះទិវាដ៏អស្ចារ្យនេះ។

លោកបានបន្តថា ក្នុងរយៈពេល៤៣ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា កម្ពុជាបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃមាតុភូមិកម្ពុជា។ ដោយក្តាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រជាជាតិយើងបានជ្រើសរើសយករបបនយោបាយ និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យ ដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្រ្ត ស្ថានភាពសង្គមសេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គ និងការសាកល្បងគ្រប់បែបយ៉ាង និង«មិនឱនក្បាលចំពោះការគៀបសង្កត់គំរាមកំហែងនានា»។ លើមូលដ្ឋាននេះ បានធ្វើឲ្យមាតុភូមិយើងអាចងើយឈរឡើងវិញ និងឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្តប្រកបដោយមោទនភាពជាដើមនោះ៕

ads banner