អតីតតំណាងរាស្ត្របក្សប្រឆាំងជូនពរគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានជូនពរគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា។ លោកបានបញ្ជាក់ថា “យើងមាននិន្នាការនយោបាយខុសគ្នា តែយើងមិនមែនជាសត្រូវនឹងគ្នាទេ គឺជាឈាមខ្មែរតែមួយ”។

លើបណ្តាញសង្គមនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំមិនមែនជាគណបក្សប្រជាជនកម្ពុជាទេ ឯគណបក្សប្រជាជនកម្ពុជាក៏មិនមែនជាសត្រូវរបស់ខ្ញុំដែរ តែខ្ញុំគាំទ្រនូវអ្វីដែលត្រឹមត្រូដោយ តម្កល់នូវផលប្រយោជន៍ជាតិជាធំ ឈរលើជំហរខ្មែរតែមួយ មិនយកខ្មែរណាធ្វើជាសត្រូវ សាមគ្គីភាព ឯកភាពជាតិអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានឈ្លានពានទឹកដីពីពួកបរទេស។ យើងគ្រាន់តែមាននិន្នាការនយោបាយខុសគ្នា តែយើងមិនមែនជាសត្រូវនឹងគ្នាទេ គឺជាឈាមខ្មែរតែមួយ។ សូមជូនពរគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យខួប ៧ មករា ២០២២នេះ “។

លោក រៀល ខេមរិន្ទ្រ បានបញ្ជាក់ថា គុណធម៌ សច្ចធម៌ យុត្តិធម៌សុច្ចរិតភាព មិនប្រឆាំងផ្កាប់មុខ ( ខុសថាខុសត្រូវថាត្រូវ) មិនយកខ្មែរណាធ្វើជាសត្រវឡើយ។

សូមជម្រាបថា លោក រៀល ខេមរិន្ទ្រ ត្រូវបានប្រមុខរដ្ឋស្តីទីត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៩។ លោកបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបាននីតិសម្បទាឡើងវិញ លោក ខេមរិន្ទ្រ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៩៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner