មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២

សៀមរាប៖ កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ មន្ទីរព័ត៌មានខេត្ដសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្ដសម្រាប់ឆ្នាំ២០២២នេះ ដើម្បីដកពិសោធន៍ កែលម្អ ការផ្លាស់ប្ដូរបច្ចេកទេស និងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានា ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរព័ត៌មានខេត្ដសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រី ក្រោមឱវាទជាច្រើនរូបចូលរួមផងដែរ។

ឯកឧត្ដម លីវ សុខុន មានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបានយ៉ាងល្អប្រសើរ ទោះបីជាក្នុងបរិបទជំងឺកូវីដ-១៩ក្តី ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រតិបត្តិការ ផ្សព្វផ្សាយព័ត៌មាននៅទេ ពោលគឺមានតែបង្កើនសកម្មភាពខ្លាំងឡើងថែមទៀត។

ឯកឧត្តម បន្តថា សកម្មភាពការងារគ្រប់ជំនាញត្រូវបានបំពេញប្រកបដោយលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាព គុណភាព។ ជាពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន មានការកើនឡើងពីជាង ៦ពាន់ទៅជាង ៨ពាន់អត្ថបទព័ត៌មាន ស្មើជិត ៣០% បើប្រៀបធៀបនឹងឆ្នាំមិនទាន់មានជំងឺកូវីដ-១៩។

ឯកឧត្តម បន្ថែមថា លទ្ធផល នៃជាការឆ្លើយតបនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាលើវិស័យព័ត៌មាន ក្នុងបរិបទដែលពិភពកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័ស ដោយឡែកនៅកម្ពុជាយើង ក៏បំពេញបេសកកម្មនេះយ៉ាងសកម្ម និងមមាញឹកផងដែរ។ ដោយឡែកមន្ទីរព័ត៌មានខេត្តសៀមរាប ក៏បានយកចិត្តទុកដាក់ប្រតិបត្តិការប្រកបដោយគុណភាព ប្រសិទ្ធភាព និងឈរលើវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន ក្នុងរយៈពេលឆ្នាំ២០២១កន្លងមកនេះ ក៏ដូចជាការផ្ដល់ការពិភាក្សា និងបំប៉នប្រព័ន្ធការងារក្នុងអង្គភាពសម្រាប់ឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ និងផ្ដល់លបទពិសោធការងារជាច្រើនផ្សេងៗទៀត សម្រាប់បន្តដំណើរទៅឆ្នាំ២០២២ ដល់មន្ដ្រីក្រោមឱវាទ។

ឯកឧត្ដម គូសបញ្ជាក់ថា ស្ថិតនៅក្នុងបរិបទជំងឺកូវីដ-១៩ ជាសកលនាឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្ដ្រី នៃមន្ទីរព័ត៌មានខេត្ដ ពួកគាត់ជួបការលំបាកជាច្រើនក្នុងការចុះយកព័ត៌មានទៅផ្សព្វផ្សាយ ដោយសារទីតាំងដែលត្រូវយកព័ត៌មានត្រូវបានបិទខ្ទប់ និងដាក់ជាតំបន់ក្រហម ប៉ុន្ដែក្រុមមន្ដ្រីយកព័ត៌មាន បានខិតខំប្រឹងប្រែងចុះយកព័ត៌មានទៅផ្សព្វផ្សាយបានយ៉ាងល្អប្រសើរ ដោយក្នុងនោះ បានផ្សាយព័ត៌មានតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាខេត្ដសៀមរាប ព្រមទាំងផ្សាយតាមទូរទស្សន៍ឯកជននៅក្នុងខេត្ត និងនៅរាជធានីភ្នំពេញជាច្រើនទៀតផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះ បានបង្ហាញឲ្យឃើញថា ឆ្លងកាត់ព្រឹត្តិការណ៍ជាសាកលនៃវិបត្តិកូវីដ-១៩ ជិត២ឆ្នាំកន្លងមកនេះ មន្ទីរព៍ត៌មានខេត្តសៀមរាប បានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ គាំទ្ររាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងជំនាញពាក់ព័ន្ធ តាមរយ:នៃការបង្កើតកម្មវិធីផ្សព្វផ្សាយ-អប់រំ ដែលបានដាក់ចេញទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានផងដែរ។ អង្គប្រជុំ ក៏មានការពិភាក្សាការងារ ដើម្បីសិក្សាអំពីបទពិសោធន៍ គឺជាការស្វែងរកគន្លឺះ និងធ្វើដំណោះស្រាយលើបញ្ហាប្រឈមនានា និងអាចនិយាយបានថា នេះគឺជារបបអាហារឋាមពលដែលមិនអាចខ្វះបាន សម្រាប់ពង្រឹង និងបំប៉នប្រព័ន្ធការងារក្នុងអង្គភាព ឈានឆ្ពោះទៅរកគៅលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ។

ឯកឧត្ដម ក៏បានដាស់តឿនដល់មន្ដ្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារឱ្យខ្លាំងក្លាបន្ថែមទៀត និងស្នើឱ្យមន្ដ្រីបុគ្គលិកបន្ដកិច្ចការងារបស់ខ្លួនឱ្យបានល្អ និងស្វែងយល់បទពិសោធន៍ថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំរើការងានៅក្នុងមន្ទីរ ក៏ដួចជារាជរដ្ឋាភិបាល ។ ឯកឧត្ដម ក៏បានលើកឡើងពីក្រមសីលធម៌វិជ្ជាជីវ:អ្នកសារព័ត៌មាន តាមប្រសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត ) គឺជាយ័ន្តការពារកំហុសរបស់អ្នកសារព័ត៌មាន។ អ្វីជាគោលដៅរបស់ស្ថាប័នព័ត៌មាន គឺការលើកកម្ពស់គុណភាពសេវាផ្តល់ព័ត៌មាន និងការអប់រំសង្គម ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

កិច្ចប្រជុំលើកនេះ កាន់តែមានសារសំខាន់ថែមទៀត លើការពិភាក្សាយោបល់របស់មន្រ្តីជំនាញ ដើម្បីរៀបចំបង្កើតកម្មវិធីថ្មីៗបន្ថែមទៀត បំរើឲ្យការផ្សព្វផ្សាយដែលទាក់ទងទៅនឹងការបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សិទ្ធិជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលខ្លួនជឿទុកចិត្តបាន ដើម្បីការអភិវឌ្ឍន៍សហគមន៍នោះ។

ឯកឧត្ដមបញ្ជាក់ថា អ្នកព័ត៌មាន ត្រូវចេះរកព័ត៌មាន រួមមានព័ត៌មានព្រឹត្ដិការណ៍ និងព័ត៌មានផលិត ព័ត៌មានទាន់ហេតុការណ៍ ទើបជាអ្នកចេះព័ត៌មាន ៕ ដោយ ស៊ាន សុផាត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner