តើការសម្រេចចិត្តរបស់លោក ហ៊ុន សែន ទៅមីយ៉ានម៉ានៅពេលនេះជាពរជ័យ ឬជាបណ្តាសា?

អត្ថបទដោយ៖
AMS OneMinute

យោងសេចក្តីប្រកាសរួម ចេញផ្សាយកាលពីយប់ថ្ងៃទី៧ មករា ២០២២ លោក មីន អោង ឡាំង បានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២។ លោកក៏បានធានាថានឹងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។

លទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចដំបូង និងរយៈពេលខ្លីរបស់លោក ហ៊ុន សែន នៅមីយ៉ាន់ម៉ា “ពិតជាកូនសោមាសបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ”។ ដូច្នេះ យើងអាចនិយាយបានថា ទស្សនកិច្ចរបស់លោកពិតជាមានសារៈសំខាន់ណាស់សម្រាប់បរិបទតំបន់ និងពិភពលោកទាំងមូល។

កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាគឺដើម្បីភាពសុខដុមរមនារបស់មីយ៉ានម៉ា និងអាស៊ានតែប៉ុណ្ណោះ។

✍🏽-អ្នកនយោបាយតុកាហ្វេ

ads banner