ពានរង្វាន់ យុវជន ៧មករា លើកទី១ ឆ្នាំ២០២២ បានទាក់ទាញយុវជនជាច្រើនឱ្យចូលរួមលេងកីឡា និងបំផុសស្មារតីស្រឡាញ់បរិស្ថាន និងមានទម្លាប់​រស់នៅថ្មី

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត រៀបចំកម្មវិធីប្រកួតបាល់ទាត់ «ពានរង្វាន់យុវជន ៧មករា លើកទី១ ឆ្នាំ២០២២» ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាកីឡាករកិត្តិយសក្លិបបាល់ទាត់បឹងកេត
លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី ពុធ ធីតា ប្រធានក្លិបកីឡាបាល់ទាត់បឹងកេត។

កម្មវិធីនេះ ជាផ្នែកមួយចូលរួមចំណែលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា បណ្តុះស្មារតីកូនល្អ សិស្សល្អ មិត្តល្អ កីឡាកគំរូ ពលរដ្ឋល្អ និងស្រឡាញ់សុខភាពដោយឈរលើស្មារតីនៃការរឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ការយោគយល់ ការអធ្យាស្រ័យ ចៀសឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តសកម្មភាពអបាយមុខផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ។

ព្រឹត្តិការណ៍នេះក៏បានបំផុសស្មារតីនៃការរស់នៅតាមគន្លងជីវិតនៃការរស់នៅតាមរបៀបថ្មី ដោយត្រូវមានទម្លាប់រស់នៅស្អាត ហូបស្អាត រស់នៅស្អាត អនាម័យល្អ ស្រឡាញ់បរិស្ថាន ថែរក្សាជីវៈចម្រុះ និងចូលរួមក្នុងសាលារៀនស្អាត ភូមិឋានស្អាត និងជីវិតរីករាយ តាមរយៈជំរុញកីឡាក និងអ្នកចូលរួមសម្អាតបរិស្ថាន ធ្វើអនាម័យ ការយល់ដឹងពីការកាត់បន្ថយសំណល់រឹង ប្លាស្ទិក និងដាំកូនឈើ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner