អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត

កណ្ដាល៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ភូមិស្វាយបឹង ឃុំបារគូ ស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ។

លោក ណុប ដារ៉ា បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ ដោះស្រាយការខ្វះខាត និងការលំបាកនៅតាមគ្រឹះស្ថានសិក្សា មានទាំងការឧបត្ថមជា ថវិកា សម្ភារៈ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់អាគារសិក្សា ទីចាត់ការ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធ តាមគ្រឹះស្ថានសិក្សាមួយចំនួន ដែលមានតម្រូវការជាចាំបាច់ ការឧបត្ថម្ភថ្នាំបាញ់សម្លាប់មេរោគកូវីដ-១៩ សាប៊ូ ទឹកថ្នាំសម្លាប់មេរោគ និងសម្ភារៈសម្រាប់កំចាត់មេរោគកូវីដ-១៩ ជាច្រើនទៀត។

លោកបន្តថា សម្រាប់ការដាក់ឲ្យដំណើរការ គ្រឹះស្ថានសិក្សានាឆ្នាំសិក្សាថ្មីដែលត្រូវចាប់ដំណើរការពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងដើម្បី ចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បាន ត្រៀមចូលរួម អនុវត្តនូវវិធានការពាររបស់ ក្រសួងសុខាភិបាល ដោយតម្រូវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នក ពាក់ព័ន្ធ ក្នុងសាលាបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់គ្រប់ៗគ្នា។ គ្រប់សាលាត្រូវបង្កើនកន្លែង លាងដៃ ឱ្យបានច្រើន មានសាប៊ូ ដែល អាល់កុល និងម៉ាស៊ីនវាស់កម្ដៅ និងវិធានការផ្សេងទៀត ដែលបាននិងកំពុងដាក់ឱ្យអនុវត្តក្នុង គ្រឹះស្ថានសិក្សា។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បាននាំយកនូវអំណោយមួយចំនួន ចែកជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner