រដ្ឋបាលឃុំ ដឹកនាំក្រុមការងារចម្រុះចុះធ្វើការអភិវឌ្ឍន៍ និងរៀបចំសណ្ដាប់ធ្នាប់ដល់ក្រុមអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីរៀបចំសោភ័ណភាព និងសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរតាមបណ្ដោយផ្លូវចៀសវាងការកកស្ទះរដ្ឋបាលឃុំឆ្នុកទ្រូដឹកនាំដោយ លោក សាំង គឹមស៊នមេឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានសហការជាមួយកម្លាំងចម្រុះស្រុកបរិបូណ៌បានចុះទៅពិនិត្យមើលជាក់ស្ដែងអំពីការលក់ដូររបស់អាជីវករនៅតាមដងផ្លូវនៅមុខផ្សារ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោក សាំង គឹមស៊ន បានបញ្ជាក់ថា ការលក់ដូររបស់អាជីវករ នៅតាមដងផ្លូវពុំមានសណ្ដាប់ធ្នាប់ល្អនោះទេ ដោយសារអាជីវករនៅទីនេះយកចិញ្ចើមផ្លូវដាក់ជាតូបលក់ដូរដែលធ្វើឲ្យកកស្ទះដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតបង្កហានិភ័យផ្សេងៗព្រោះតាមផ្លូវនេះរថយន្តតូចធំបានចេញចូលច្រើន ដែលនៅពេលនេះរដ្ឋបាលឃុំឆ្នុកទ្រូ និងកម្លាំងចម្រុះធ្វើការរៀបចំ និងអភិវឌ្ឍន៍ឡើងវិញ ។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលខាងមុខ គម្រោងអភិវឌ្ឍន៍ផ្លូវនេះ នឹងចាក់
ដីពង្រឹងជើងទេផ្លូវឲ្យបានធំទូលាយជាងមុន ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដូចនេះដើម្បីឲ្យដំណើរការ នៃការអភិវឌ្ឍន៍គម្រោងបានរលូន និងទទួលជោគជ័យ រដ្ឋបាលឃុំស្នើសុំឲ្យអាជីវករទាំងអស់មេត្តាយោគយល់និងធ្វើការបំលាស់ទី តូបលក់ដូរ របស់ខ្លួនពីផ្លូវដែលលក់បច្ចុប្បន្ន អាចទៅលក់ដូរបាននៅផ្សារថ្មីដែលអាជ្ញាធរឃុំស្រុកបានធ្វើការអភិវឌ្ឍន៍រួចហើយ។

ជាចុងក្រោយ លោកឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅឆ្នាំនេះមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងមានគម្រោងអភិវឌ្ឍន៍ផ្លូវកៅស៊ូដែលមានប្រវែជាង២ពាន់ម៉ែត្រផ្លូវបេតុងប្រវែងជាង២០០ម៉ែត្របន្ថែមទៀតនិងចាក់ដីពង្រឹងជើងទេបន្ថែមទៀត ដើម្បីចៀសវាងផលប៉ះពាល់នៃការអនុវត្តគម្រោងនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលឃុំស្រុកព្រោះថាគម្រោងនេះនឹងអនុវត្តបន្ត នៅពេលឆាប់ៗខាងមុខនេះហើយដើម្បីឲ្យឆាប់រួចរាល់តាមផែនការនៃការអនុវត្តគម្រោង ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner